ប្រែសម្រួល : កញ្ញាដាលីស ៖ ទូរទស្សន៍រដ្ឋរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធមីស៊ីលរយៈចម្ងាយខ្លីនៅក្នុងឈូងសមុទ្រអូម៉ង់នៅថ្ងៃពុធនេះនិងសម្ពោធនាវាយោធាធំបំផុតរបស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់និងយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ។
សមយុទ្ធមីស៊ីលរយៈពេល ២ ថ្ងៃត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគអាគ្នេយ៍នៃឈូងសមុទ្រអូម៉ង់និងនាវាចម្បាំងថ្មីផលិតនៅអ៊ីរ៉ង់ចំនួន ២ គ្រឿងបានចូលរួមក្នុងសមយុទ្ធនេះ។ នាវាទាំងពីរនោះ គឺ នាវាបាញ់មីស៊ីលឈ្មោះ Zereh និងនាវាយោធាធំបំផុតរបស់ប្រទេសឈ្មោះ Makran ដែលជានាវាភស្តុភារ។
ប្រធានាធិបតីដូណាល់ ត្រាំក្នុងឆ្នាំ ២០១៨ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាឯកតោភាគីដែលក្នុងនោះទីក្រុងតេអេរ៉ង់បានយល់ព្រមរឹតត្បិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
លោកត្រាំបានលើកឡើងអំពីកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ក្នុងចំណោមបញ្ហាផ្សេងទៀតដើម្បីដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងនោះ៕
អ៊ីរ៉ង់កំពុងធ្វើសមយុទ្ធបាញ់មីស៊ីលនៅឈូងសមុទ្រអូម៉ង់នៅថ្ងៃពុធនេះ