ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុនថ្មីថ្មោងមួយរបស់កូរ៉េខាងត្បូងបានបង្កើតប្រឡៅកឆ្កែបំពាក់បច្ចេកវិជ្ជា AI ដែលអាចរកឃើញអារម្មណ៍ចំនួនប្រាំរបស់សុនខ តាមរយៈការតាមដានសំឡេងព្រុស ដោយប្រើបច្ចេកវិជ្ជាសម្គាល់សំឡេង។
ប្រឡៅក Petpuls អាចប្រាប់ម្ចាស់របស់សត្វចិញ្ចឹមតាមរយៈកម្មវិធីលើស្មាតហ្វូនថាតើសត្វឆ្កែរបស់ពួកគេសប្បាយរីករាយ អារម្មណ៍ល្អ ធុញថប់ ខឹង ឬ ក្រៀមក្រំ។វាក៏តាមដានសកម្មភាពរាងកាយនិងការសម្រាករបស់ឆ្កែផងដែរ។
លោក អេនឌ្រូ ហ្គីល នាយកផ្នែកទីផ្សារសកលនៅក្រុមហ៊ុន Petpuls Lab បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ឧបករណ៍នេះផ្តល់ឱ្យឆ្កែនូវសំឡេងដែលមនុស្សអាចយល់បាន”។
ក្រុមហ៊ុនបានចាប់ផ្តើមប្រមូលសំឡេងព្រុសផ្សេងៗគ្នាដើម្បីវិភាគពីអារម្មណ៍របស់សត្វឆ្កែកាលពីឆ្នាំ ២០១៧។ បីឆ្នាំក្រោយមក ក្រុមហ៊ុនបានបង្កើតក្បួនគណិតវិជ្ជាដោះស្រាយដោយផ្អែកលើមូលដ្ឋានទិន្នន័យនៃសំណាកគំរូជាង ១០.០០០ ពីឆ្កែ ៥០ ពូជ។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Petpuls Lab បានប្រកាសថា ប្រឡៅក Petpuls នឹងលក់តាមអនឡាញតម្លៃ ៩៩ ដុល្លារ៕
ប្រឡៅកឆ្លាត Petpuls នឹងលក់ក្នុងតម្លៃ ៩៩ ដុល្លារ