ថ្ងៃ​២០ មករា ខាងមុខនេះ សម្តេច​ក្រឡាហោម ស ខេង នឹង​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី​១ ខ្នង​

​ដោយៈ គ្រញូង / បាត់ដំបងៈ បើសិនជា​គ្មាន​ការប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកជំទាវ នឹង​អញ្ជើញ​ចូលរួម ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​ថ្មី ១​ខ្នង កម្ពស់ ២ ជាន់ មាន ១០ បន្ទប់ និង​សមិទ្ធផល​នានា ក្នុង​សាលា​ឋ​បម​សិក្សា សម្តេច ជា ស៊ីម បាត់ដំបង ដែល​ទើប​សាងសង់​រួច នាពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ណុប ដា​រ៉ា អភិបាលរង ខេត្តបាត់ដំបង បាន​ប្រាប់​គេហទំព័រ​រស្មី​កម្ពុជា ឱ្យដឹង​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅក្នុង​សាលា​ឋ​បម​សិក្សា សម្តេច ជា ស៊ីម បាត់ដំបង នោះ​។​

​លោក ណុប ដា​រ៉ា បានបញ្ជាក់​ថាៈ សាលា​នេះ ជា​កេរ្តិ៍ដំណែល​របស់ សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្តេច​ក្រឡាហោម ស ខេង កសាងឡើង តាំងពី​សម័យ​សង្គ្រាម មកម្ល៉េះ ហើយដោយ​មើលឃើញថា សាលា​បឋម​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ទើប​លោក ស សុខា អនុប្រធាន ស ស យ ក ប្រចាំខេត្ត​ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ ព្រមទាំង​លោកស្រី បាន​ផ្តួច​ផ្តើមគំនិត សាងសង់ឡើង ដោយមាន​ការចូលរួម ពី​សប្បុរសជន ក្នុង​និង​ក្រៅ​ខេត្ត ក្រោម​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់ ពី​រូបលោក​។

​លោក​អភិបាលរង ខេត្តបាត់ដំបង បានបញ្ជាក់​ទៀតថាៈ អគារ​សាលាបឋមសិក្សា សម្តេច ជា ស៊ីម នេះ ចាប់ផ្តើម​សាងសង់ឡើង តាំងពីដើម​ខែមករា ឆ្នាំ​២០២០ ហើយ​រួចរាល់​ជា​ស្ថាពរ នៅ​ខែមិថុនា ឆ្នាំ​២០២០ មាន ១ ខ្នង កម្ពស់ ២ ជាន់ មាន ១០ បន្ទប់ និង​សមិទ្ធផល​នានា ក្នុង​សាលា​។ សាលា​ឋ​បម​សិក្សា សម្តេច ជា ស៊ីម ថ្មី​នេះ ជា​សាលា​បឋម ស្អាត​លើសគេ ក្នុង​ខេត្តបាត់ដំបង និង​មាន​សោភ័ណភាព ស្រស់បំព្រង លម្អ​ទៅដោយ​និមិត្តសញ្ញា​រូប​ដំរី ដែល​តំណាង​ឲ្យ​កម្លាំង​ដ៍​ខ្លាំងក្លា នៃ​សាមគ្គីភាព និង​មាន​រចនាសម្ព័ន្ធ​ជាច្រើន ដូចជា ខ្លោងទ្វារ​ថ្មី ស្រស់ស្អាត ចាក់​ផ្លូវ​បេតុង ក្នុង​បរិវេណ​សាលា មាន​បំពាក់​ភ្លើង បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូទឹក​គ្រប់គ្រាន់​៕/V

លោក ​ណុប ដា​រ៉ា​ និង​ក្រុមការងារ​ ចុះ​ពិនិត្យ​អគារ​ ក្នុង​សាលា​ឋ​បម​សិក្សា​ សម្តេច ​ជា ស៊ីម​ បាត់ដំបង ​ដែល​ទើប​សាងសង់​រួច ​នាពេល​ថ្មីៗ​នេះ​

លោក ​ណុប ដា​រ៉ា​ និង​ក្រុមការងារ​ ចុះ​ពិនិត្យ​អគារ​ ក្នុង​សាលា​ឋ​បម​សិក្សា​ សម្តេច ​ជា ស៊ីម​ បាត់ដំបង ​ដែល​ទើប​សាងសង់​រួច ​នាពេល​ថ្មីៗ​នេះ​ អគារសិក្សា​ថ្មី ១​ខ្នង កម្ពស់ ២ ជាន់ មាន ១០ បន្ទប់ ក្នុង​សាលា​ឋ​បម​សិក្សា​ សម្តេច ​ជា ស៊ីម​ បាត់ដំបង ​ដែល​ទើប​សាងសង់​រួច ​នាពេល​ថ្មីៗ​នេះ​

អគារសិក្សា​ថ្មី ១​ខ្នង កម្ពស់ ២ ជាន់ មាន ១០ បន្ទប់ ក្នុង​សាលា​ឋ​បម​សិក្សា​ សម្តេច ​ជា ស៊ីម​ បាត់ដំបង ​ដែល​ទើប​សាងសង់​រួច ​នាពេល​ថ្មីៗ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular