សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន នៅ​បន្ទាយមានជ័យ ទទួល​ឧបករណ៍​ព្រោះស្រូវ ៥០ គ្រឿង​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន នៅ​បន្ទាយមានជ័យ ទទួល​ឧបករណ៍​ព្រោះស្រូវ ៥០ គ្រឿង ពី​មន្ទីរ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​អំណោយ របស់​សម្តេច​តេ​ជោ ។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ឱ្យដឹង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​មន្ទីរ​របស់លោក​ថាៈ ម៉ាស៊ីន​ព្រោះស្រូវ​នេះ ជា​អំណោយ​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់​មក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ហើយ​ក្រសួង បែងចែក​មក​មន្ទីរ ចំនួន ៥០ គ្រឿង សម្រាប់​ផ្តល់​ដល់ សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន ក្នុង​ខេត្ត​។ ម៉ាស៊ីន​នេះ នឹង​ជួយ​ដល់​ការ​ព្រោះ ដាំ​ដុះ​ស្រូវ ជា​ជួរ ស្មើ​សាច់ និង​មាន​ដំណុះ​ដើមស្រូវ​ល្អ ហើយ​ចំណេញ​លើ​ការចំណាយ​ថ្លៃដើម ទាំង​លើ​ការ​ព្រោះ​ស្រូវពូជ និង​ស្រូវ​ចំណី ។​

សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន នៅ​បន្ទាយមានជ័យ ទទួល​ឧបករណ៍​ព្រោះស្រូវ ៥០ គ្រឿង​

​លោក ប៉ាង វណ្ណា​សេដ្ឋ បាន​បន្តថាៈ គោលបំណង​ដែល​ក្រសួង ក៏ដូចជា​មន្ទីរ ជំរុញ​និង​ជួយ​ជ្រោមជ្រែង គឺ​ចង់អោយ​កសិករ ប្រើប្រាស់ និង​ពង្រឹង​ពូជស្រូវ​ល្អ ទើប​ធានា​ទទួលបាន​ផល​ល្អ ច្រើន និង​មាន​គុណភាព ។ លោក​បាន​ស្នើអោយ​សហគម​ន៍ កសិករ​ផលិត​ស្រូវពូជ​ផ្សេង ឯ​កសិករ​ធ្វើ​ស្រូវ​ចំណី ចាំតែ​ទិញ ពូជ​តែម្តង ទើប​ល្អ​ជាង ការផលិត​ពូជ​ផង និង​ធ្វើ​ស្រូវ​ចំណី​ផង ។ ដូចជា​ក្នុង​ខេត្ត មាន​សហគមន៍​ផលិត​ពូជស្រូវ នៅ​ភូមិ​សំរោង​លិច ស្រុក​អូរជ្រៅ​ជាដើម ក្នុងនោះ ត្រូវ​ទៅ​ទិញ​ពូជ​គ្រឹះ ពី​វិទ្យាស្ថាន​ពូជស្រូវ ខា​ឌី (CARDI) មក​ផលិត​ស្រូវពូជ ទើប​សុទ្ធ​ល្អ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​គិតគូរ​យកចិត្ត​ទុកដាក់ យ៉ាងខ្លាំង ដល់​វិស័យ​កសិកម្ម និង​កសិករ ក្នុងនោះ មាន​អនុវិស័យ​ផលិតកម្ម​ស្រូវ ដែល​សម្រាប់​ផ្គត់ផ្គង់ ជា​ស្បៀង​ហូបចុក និង​បម្រើ​ដល់​ការនាំចេញ ។​

សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន នៅ​បន្ទាយមានជ័យ ទទួល​ឧបករណ៍​ព្រោះស្រូវ ៥០ គ្រឿង​

​លោក អ៊ុំ រាត្រី បាន​បន្តថាៈ ដោយឡែក សម្រាប់​ខេត្តបន្ទាយមានជ័យ មាន​សក្ដានុពល និង​វិសាលភាព​ធំ​ទូលាយ ខាង​វិស័យ​កសិកម្ម តាំងពី​ដំណាំ​ស្រូវ បន្លែ ដំឡូង​មី ពោត សណ្តែកសៀង ការចិញ្ចឹម​ត្រី ការចិញ្ចឹម​សត្វ ជា​ម្ហូបអាហារ ។ ក្នុងនាម​រដ្ឋបាលខេត្ត លោក​បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ក៏​ដូច​ក្រសួងកសិកម្ម ដែល​បានផ្តល់​ម៉ាស៊ីន​ព្រោះស្រូវ​នេះ ហើយ​សង្ឃឹមថា សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន ដែលជា​អ្នក​ទួល​ផល ពី​អំណោយ​នេះ យកទៅ​ប្រើប្រាស់ អោយចំ​គោលដៅ និង​មាន​ប្រយោជន៍ ដល់​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ។​

​សូមបញ្ជាក់ថា រដូវ​ស្សា​ឆ្នាំ ២០១៩-២០ កន្លងមក កសិករ ក្នុង​ខេត្ត បានធ្វើ​ស្រូវវស្សា បាន​ជិត ២៦ ម៉ឺន​ហិកតា ឬ ជាង ១១៦ ភាគរយ នៃ​ផែនការ ។ ឯ​ស្រូវប្រាំង ចុងរដូវ​វស្សា​វិញ លើ​ផែនការ ២២.០០០ ហិកតា មកទល់ពេលនេះ កសិករ ធ្វើ​លើក​ទី​១ បាន​ជាង ១៥.០០០ ហិកតា ៕/V​

សហគមន៍​កសិកម្ម បណ្តុំ​កសិករ និង​ស្ថាប័នឯកជន នៅ​បន្ទាយមានជ័យ ទទួល​ឧបករណ៍​ព្រោះស្រូវ ៥០ គ្រឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular