កំពោង , កំព្រយ , កំព្រឹង , កំព្រឹស , កំព្រើល​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

កំពោង​
​នាមសព្ទ​
​ឈ្មោះ​សត្វ​តូច​មួយ​ប្រភេទ ក្នុង​ពួក​កញ្ចែ​ច្រើន​នៅក្នុង​ដី​ដែលមាន​កំពាយលាមក ។​

​កំព្រយ​
​គុណសព្ទ​
​ដែលមាន​ឥរិយាបថ​អាប់ឱន​ថោកទាប មិន​ខែងរ៉ែង​, ឥត​រាសី​
​ស្គមកំព្រយ​, មនុស្ស​កំព្រយ​, រាង​កំព្រយ ។​

​កំព្រឹង​
​គុណសព្ទ​
​ដែល​ស្គម​ណាស់ ស្បែក​ដណ្តប់​ឆ្អឹង​
​ស្គមកំព្រឹង​, រាង​កំព្រឹង ។​

​កំព្រឹស​
​គុណសព្ទ​
​រឹង​ខ្លាំង​, រឹង​ដោយ​កម្លាំង​ប្រឹង នឹង​ពត់ នឹង​បត់បែន​ដោយ​ពិបាក​
​រឹងកំព្រឹស ។​

​កំព្រើល​
​គុណសព្ទ​
​ដែល​ព្រើល​, ដែលមាន​សតិ​មិនល្អ​, នាំ​ឲ្យ​ធ្វើ​អ្វី ៗ មិនត្រូវ​នឹង​ធម្មតា​
​មនុស្ស​កំព្រើល ( ព​. ទ្រ​. ) ។ ( គួរ​សរសេរ​ជា ក​ម្ព្រើ​ល ទើបត្រូវ​តាមរបៀប ) ។​
​នាមសព្ទ​
​ដែល​ព្រើល​, ដែលមាន​សតិ​មិនល្អ​, នាំ​ឲ្យ​ធ្វើ​អ្វី ៗ មិនត្រូវ​នឹង​ធម្មតា​
​មនុស្ស​កំព្រើល ( ព​. ទ្រ​. ) ។ ( គួរ​សរសេរ​ជា ក​ម្ព្រើ​ល ទើបត្រូវ​តាមរបៀប ) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular