Home ព័ត៌មានសំខាន់ៗ ថ្ងៃស្អែកគឺជា...

ថ្ងៃស្អែកគឺជាខួប ៣៦​ ឆ្នាំ​ នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចតេជោ ហ៊ុន សែន

ដោយៈតារារិទ្ធ/ភ្នំពេញ៖ថ្ងៃស្អែកគឺខួបលើកទី ៣៦ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ។​ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក( ១៤មករា ១៩៨៥-១៤ មករា ២០២១)ពោលគឺ​សម្តេច​បាន​ទទួល​តំណែង​នេះតាំងពី​អាយុ ៣២ ​ឆ្នាំដែលមកទល់ថ្ងៃនេះសម្តេចតេជោគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេបំផុតនៅក្នុងពិភព  លោក ។

សម្តេចតេជោហ៊ុនសែនកាលពី៣៦ឆ្នាំមុនក្នុងពេលសម្តេចក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃតិ​១៤ខែមករា១៩៨៥៕  

សម្តេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃ ១៤ មករាឆ្នាំ១៩៨៥ គឺនៅក្នុងរបបសាធារ ណៈរដ្ឋប្រជាមានិតកម្ពុជា ។ ទោះបីស្ថិតក្នុងរបបណាក៏ដោយ តែតំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តរហូតដោយឆ្លងកាត់របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា, របបរដ្ឋកម្ពុជានិងព្រះរាជាណាចក្រកម្ពុ ជា ។ ក្នុងរយៈពេល ៣៦​ឆ្នាំ នៅរក្សាបានតំណែងជានាយករដ្ឋមន្រ្តី វាមិនមែនជារឿងសាមញ្ញបេកនោះទេ បើយើងពិនិត្យទៅលើកាលប្រវត្តិតាំងពីការចាប់ផ្តើមទទួលតំណេងរបស់ សម្តេច ហ៊ុន សែន នៅឆ្នាំ ១៩៨៥ គឺចំពេលដែលប្រទេសមួយនេះទើបជួបគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមានទាំងគ្រោះរាំងស្ងូតផងនិង គ្រោះទឹកជំនន់ទន្លេមេគង្គផង ។ សម្តេច តេជោ ​ហ៊ុន សែន ធ្លាប់បានលើកឡើងថាទេវតាពិតជាចង់សាកល្បងជាមួយនឹងសមត្តភាពរបស់សម្តេចប្រាកដណាស់ ។ អ្វីដែលសម្តេចបានថ្លែងទៅកាន់រដ្ឋសភានៅពេល នោះគឺ៖«មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ​ដោយយើងមិន​​បានដឹងនិងមិនបានដោះស្រាយនោះឡើយ»។ទ្រឹស្តីនេះបានបន្សល់ទុករហូតបច្ចុ ប្បន្នមិនគ្រាន់​​តែ​ជា​ទ្រឹស្តីប៉ុណ្ណោះទេតែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

គួរបញ្ជាក់ថានៅឆ្នាំ ១៩៨៤ ពេលដែលលោក ចាន់ ស៊ី ដែលជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីឈឺធ្ងន់,លោកចាន់ ស៊ី បានចេញពីព្យាបាលនៅទីក្រុងមូស្គូអតីតសហភាពសូវៀត, លោក ចាន់ ស៊ី មានជំងឺមហារីកឈាមធ្ងន់ធ្ងរ។ពេលនោះតំណែងនាយករដ្ឋមន្ដ្រីស្ដីទីត្រូវបានធ្លាក់មកលើសម្តេចតេជោ ហ៊ុន សែន ។ រដ្ឋសភាបានបោះឆ្នោតគាំទ្រសម្តេច តេជោ ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (នាយករដ្ឋមន្រ្តី)នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ។បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេសជាឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការទេសរយៈពេល ៦ឆ្នាំហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែតាំងពីពេលដែលលោក ចាន់ ស៊ី ចេញ ទៅព្យាបាល ជម្ងឺនិងទទួលមរណភាពនៅទីក្រុងមូស្គូ ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងឲ្យដឹងផងដែរថា៖​ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋពិសេសសម្តេច ហេង សំរិន ,សម្តេច ជា ស៊ីម ,លោក សាយ ភូថង,លោក ជា សុទ្ធ …។ល។ទើបមានការរៀបចំបែបនេះ។អ្វីដែលធ្វើឱ្យសម្តេចភ្ញាក់ផ្អើលបំផុតគឺការបោះឆ្នោតជាសម្ងាត់​នៅក្នុងរដ្ឋសភាដែលស្តេចទទួលបានសម្លេងឆ្នោតគាំទ្រ ១០០​ % ​។ គ្មានសន្លឹកឆ្នោតប្រឆាំងគ្មានសន្លឹកឆ្នោត​អនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ ។ នាយករដ្ឋមន្ត្រី២ រូប មុនសម្តេចតែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង ៥ សម្លេង​ ។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ​ទើបធ្វើឱ្យ សម្តេចសំរេចបាននូវរបៀបវារៈនយោបាយ​ដែលប្រជា​ជនកម្ពុជាបាននិងកំពុងទទួលផលរហូតសព្វថ្ងៃនេះ។ សម្តេ ចតេជោ ហ៊ុន សែន បានក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ ឆ្នាំនិងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផងនិងមាន​សង្គ្រាមផង ។

អ្នកវិភាគនិងអ្នកនយោបាយជាច្រើននៅតែមិនអាចដឹងនិងមិនអាចយល់ច្បាស់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនអាចយល់ពីស្ថានភាពនៃការបទបែននៃយុទ្ធសាស្រ្ត របស់សម្តេចនោះទេ ។ ទោះបីពួកគេខ្លះបានចំ ណាយពេលស្ទើរអស់មួយជីវិត ឬស្ទើរមួយជីវិតដើម្បីស្វែងយល់ពីឬសគល់និងវិភាគលើអត្តចរិតរបស់សម្តេចតេជោ សែន ក៏នៅតែមិនអាចដឹងនិងមិនអាចយល់នោះទេ។​រដ្ឋបុរសដ៏ឈ្លាសវៃម្នាក់នេះតែងតែធ្វើមិនឱ្យគេប៉ាន់ស្មានបានទុកជាមុនពីសម្មភាពរបស់ខ្លួនឡើយ ។ នេះជាភាពប៉ិនប្រសប់និងគំនិតច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន ពីកំណើត ។ លក្ខណៈសម្បត្តិរបស់សម្តេចមួយទៀតដែលសម្តេចមានលើសគូបដិបក្ខបច្ចុប្បន្ននិងអតីតកាល គឺសេចក្ដីក្លាហាន និង ការហានលះបង់របស់សម្តេច ។ សម្តេចមិនដែលភ័យខ្លាចនឹងការដាក់ខ្លួនក្នុងស្ថានភាពលំបាកនោះទេ ។ សម្តេចធ្លាប់បានដឹងនាំកម្លាំងចូលទៅចរចាជាមួយពួក ខ្មែរក្រហមទោះបីដឹងថាជាតំបន់គ្រោះថ្នាក់ហើយអាចបង្កឲ្យមានការបាត់បង់ជីវិតក៏ដោយ,តែសម្តេចមិខ្លាចញញើសនោះទេ ព្រោះការលះបង់នេះនឹងអាចប្តូរយកសុខសន្តិភាពនិងការបង្រួបបង្រួមជាតិជូនជាតិនិងប្រជាជន(ការអនុវត្តនយោបាយឈ្នះឈ្នះ ) ក្រៅ ពីនេះក៏នៅមានបញ្ហាប្រទេសជាតិធំៗជាច្រើនដែលសម្តេចតែងដោះស្រាយបានដោយជោគជ័យដូចជាជម្លោះបញ្ហាប្រាសាទព្រះវិហារជាមួយថៃ ,ការជាប់គាំងនយោបាយក្រោយបោះឆ្នាំ២០០៣… ។សេចក្ដីក្លាហាននិងអាកប្បកិរិយា ដែលមិនអាចស្មាន ទុកមុនរបស់សម្តេចតែងតែនាំមកនូវជ័យជំនះដល់សម្តេចជានិច្ច ។

ក្នុងរយៈពេល​៣៦​ឆ្នាំជានាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមួយដែលងើបចេញពិគំនរផេះ​ ពីចំណុចសូន្យពីប្រទេសដែលមានសង្រ្គាមរាំរ៉ៃ ទៅជាប្រទេ សមួយមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ និង ក្លាយទៅជាប្រទេសរីកចំរើនខាងសេដ្ឋកិច្ច ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ។ សមិទ្ធផលប្រវត្តិសាស្រ្តជាច្រើន បានកើតឡើងនៅក្នុងសម័យកាលតេជោសែន ដែលពីមុនមិនធ្លាប់មាននៅកម្ពុជា ។

សម្តេចតេជោ​ ហ៊ុន សែន កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (ចុះបញ្ជីផ្លូវការថ្ងៃ ០៤ មេសា ១៩៥១) នៅឃុំពាម កោះស្នា ស្រុក​ស្ទឹង​ត្រង់ខេត្តកំពង់​ចាម លោក ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិហើយនៅឆ្នាំ ១៩៦៤ បាន មក​រស់​នៅ​ក្នុងវត្តនាគវ័ន្តនាទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី។​នៅឆ្នាំ ១៩៧០ ពេលដែលកម្ពុជា ត្រូវបានរុញច្រានអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាមនិងដោយឆ្លើយ​តប​ចំ​ពោះការអំពាវនាវរបស់សម្តេច សីហនុ នាពេលនោះអោយប្រជាជនកម្ពុជាចូលរួមក្នុងសង្រ្គាមប្រ​ឆាំង​​ចក្រពត្តិនិយមនៅក្នុងវ័យ ១៨ ឆ្នាំសម្តេច ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូដែល​ក្រោយមកបានរំដោះប្រទេសនៅថ្ងៃ ១៧ មេសា ១៩៧៥។

មួយថ្ងៃមុនថ្ងៃជ័យជំនះគឺថ្ងៃ ១៦ មេសា ១៩៧៥ លោក ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង ។ ពេល​បានជាសះស្បើយបន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ។ សម្តេច ហ៊ុន សែន ក៏បាន​រៀប​អា​ពាហ៍ពិពាហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។សម្តេច ហ៊ុន សែន និងសម្តេចកិត្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​បុត្រទាំងអស់ ៦ នាក់គឺ៖ ១. ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់),២.លោក ហ៊ុន ម៉ាណែត(២០ កក្កដា ១៩៧៧) ,៣.លោកស្រី ហ៊ុន ម៉ាណា (១៥កញ្ញា១៩៨០) , ៤.លោក​ ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ៥.លោក ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និង ៦​.លោកស្រី ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។

ដោយមើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពតនៅឆ្នាំ១៩៧៧សម្តេចតេជោ ហ៊ុន សែន​បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀតដើម្បីដឹក នាំ ចលនាតស៊ូមួយដែលមានគោល​បំ​ណង​រំ​ដោះប្រទេ សកម្ពុជានិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ ១៩៧៨ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាសមា ជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ដោយមានការ​សហការ​ជាមួយ​ចលនាស្នេហាជាតិនានានិងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបាន​សង្គ្រោះ​ប្រទេសនិងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។

ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេចតេជោ ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើនក្នុង​រដ្ឋ​​បាលកម្ពុជាទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិង ក្រោយមករដ្ឋកម្ពុជា។ ជារដ្ឋ​មន្ត្រី​ការ​បរ​ទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨៥ ដល់ ១៩៩១ សម្តេចតេជោ ហ៊ុន សែន បាន​ធ្វើអោយ​មានមនុញ្ញផលគួរអោ យកត់សំគាល់ជាច្រើនដែលរៀបរៀងបានជាមូលដ្ឋាន​សំរាប់ធ្វើ​អោយ​មានសន្តិភាពការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៅកម្ពុជា ។ តាមរយៈការរួមចំណែក​ប្រកប​ដោយ​សុច្ឆន្ទៈ និងការ​ប្រឹងប្រែង សម្តេចបានសំដែងអោយឃើញថា ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃ​កិច្ច​ព្រមព្រៀងសន្តិភាព​ស្តីពីកម្ពុជា។

ឆ្លងតាមការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ សម្តេចហ៊ុន សែន មានភ័ព្វវាសនាបានបំរើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហ​នា​យក​រដ្ឋមន្ត្រីនិងក្រោយ មកជានាយករដ្ឋមន្ត្រីទីពីរនៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។នៅ​ក្នុងតំ​ណែងនេះជាថ្មីម្តងទៀតសម្តេ ច បានបង្ហាញអោយឃើញថាជាសកម្មជនដ៏ស្វាហាប់ដែល​ការពារជា​ដាច់ខាតនូវមនុញ្ញផលជាតិនិងធ្វើអោយសំ រេចតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ក្នុង​រយៈពេល​នេះសម្តេចបានយកចិត្តទុកដាក់មិនអាចគណនាបានលើការធ្វើអោយប្រសើរឡើងនូវផ្លូវ​ជន​​បទ សាលា​រៀន មន្ទីរសុខភាពនិងទឹកស្អាត ។ អ្វីដែលសំខាន់ជាងនេះទៀតគឺការ ទប់ស្កាត់បានទាន់ពេលវេលានូវសង្រ្គាមប្រដាប់់អាវុធជាមួយ សម្តេចក្រុម ព្រះនរោត្តម រាណឬទ្ធ នៅក្នុងឆ្នាំ ១៩៩៧ ។

នៅខែ កក្កដា ឆ្នាំ ១៩៩៨ ការបោះឆ្នោតសកលលើកទីពីរបានដំណើរការហើយនាំជាជោគជ័យអោយ​គណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បាន​ក្លាយជានាយករដ្ឋ មន្រ្តីដឹក​នាំ​​រដ្ឋាភិបាលចម្រុះទីពីរដែលមានគណបក្សនយោបាយធំពីរចូលរួមគឺគណបក្សប្រជាជននិង​គណបក្សហ៊្វុនស៊ីនប៉ិចហើយបានប្រកាសជាឱឡារិកថារដ្ឋាភិបាល របស់សម្តេចគឺជា“រដ្ឋាភិបាល​សេដ្ឋ​កិច្ច”​ ។គឺជាមួយនឹងការដឹកនាំរបស់សម្តេចហើយដែលកម្ពុជាបានក្លាយជាសមា ជិកទី ១០ នៃ​សមា​គមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ និងបានបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងទាំងនយោបា យនិងយោធា របស់របបខ្មែរក្រហម នាំប្រទេសឲ្យមានសុខសន្តិភាពពេញផ្ទៃប្រទេសនិងការបង្រួបបង្រួមជាតិ។ ​

តាមរយៈការបោះឆ្នោតសកលនៅខែ កក្កដា ឆ្នាំ ២០០៣ ក្នុងនាមជាបេក្ខជនរបស់គណបក្ស​ប្រជាជន​សំ​​រាប់​មុខតំណែងនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតសម្តេច ហ៊ុន សែនបាន ដឹកនាំគណបក្សប្រជាជន​កម្ពុជាអោយទទួលបានជោគជ័យ។ ក្រោយរយៈ ១១ ខែនៃការស្រាយវិបត្តិនយោបាយ សម្តេចបាន​ទទួល​ជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាពជាថ្មី ជាមួយគណបក្សហ៊្វុនស៊ីនប៉ិច ។ នៅថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០០៤ ដោយអនុវត្តធម្មនុញ្ញបន្ថែមដែលអនុញ្ញាតអោយដំណើរការនូវការបោះឆ្នោតជាកញ្ចប់សភាជាតិបានសំ​រេចជ្រើសតាំងសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រីនិងបានផ្តល់សច្ចានុមតិ​ដល់​រដ្ឋា​ភិ​បាលចម្រុះអា​ណត្តិទីបីរវាងគណបក្សប្រជាជននិងគណបក្សហ្វ៊ុនស៊ីនប៉ិច។ក្នុងតំណែង ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៣សម្តេច ហ៊ុន សែន បានដាក់ចេញនូវ “យុទ្ធសាស្ត្រចតុកោណដើម្បីកំនើន ការងារ សមធម៌ និងប្រសិទ្ធិ​ភាព” សំរាប់ កម្ពុជា ជាការបន្តការអនុវត្តន៍នូវយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញពីអា​ណត្តិមុន។

ថ្ងៃ ២៤ កញ្ញាឆ្នាំ ២០០៨ បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនទទួលបាន៩០អាសនៈ ក្នុងចំណោ ម ១២៣ អាសនៈ​ក្នុង​រដ្ឋ​សភាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងដោយរដ្ឋសភានីតិកាលទី ៤ និង​ចាត់​តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃកម្ពុជាជា​នាយករដ្ឋមន្ត្រីសំរាប់អាណត្តិ ៤ ឆ្នាំថ្មី (២០០៨ ដល់ ២០១៣)។

ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ដោយរដ្ឋសភានីតិកាលទី ៥ និងបាន​ការ​យល់​ព្រម​ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជា​នា​យក​រដ្ឋ​មន្ត្រី សម្រាប់ រយៈ ពេលប្រាំឆ្នាំទៀត (២០១៣ ដល់ ២០១៨)។ ក្នុងការបោះឆ្នោតសកល ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣គណ បក្សប្រ​ជាជនបានឈ្នះសម្លេងភាគច្រើន ៦៨ អាសនៈ ក្នុងរដ្ឋ​សភា ដែល​មាន ១២៣ អាសនៈ។

ថ្ងៃ ១៥ខែសីហា ២០១៨,តាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋកម្ពុជា ៨៣,០២% នៃបញ្ជីអ្នកចូលរួមបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសគណបក្សប្រជាជនទទួលបានអាសនៈទាំង ១២៥ ក្នុងរដ្ឋសភា បន្តដឹកនាំប្រទេសសម្រាប់ រយៈពេល ៥ ឆ្នាំ (២០១៨/២៣) ទៅមុខទៀត។ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨, ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋ សភា។នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយដែលបានចូលរួមបោះ ឆ្នោតជាតិឆ្នាំ២០១៨​ ស្តីពីការបង្កើត “ឧត្តមក្រុមប្រឹក្សាពិ គ្រោះនិងផ្តល់យោបល់”ដើម្បីរួបរួមគ្នាជាស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ធិប្រជាធិ បតេយ្យ។ នៅថ្ងៃទី ៦ ខែ កញ្ញាឆ្នាំ ២០១៨, ក្នុងសម័យប្រជុំលើកទី ១ នីតិកាលទី ៦ របស់ខ្លួនសភាជាតិបានបោះ ឆ្នោតជាកញ្ចប់ផ្តល់សេចក្តីទុកចិត្តជូនសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular