ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែមករាឆ្នាំ ២០២១បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់ នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈនិងច្បាប់ស្តីពីរបបសារព័ត៌មាននិងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត »។
ក្នុងសារលិខិតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ផ្ញើជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងឱកាសពីធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជា ជីវៈនិងច្បាប់ស្តីពីរបបសារព័ត៌មាននិងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លេការពិត » ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះមានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូចបាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើ សកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយឬលុបព័ត៌មានដែលបានចុះផ្សាយការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហា ដីធ្លីការផ្សព្វផ្សាយព័ត៌ មានក្លែងក្លាយបំភ្លៃការពិតបំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានដែល ធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេចតេជោក៏បានសូមរំលឹកផងដែរថានៅក្នុងជំនួបលើកទី ៤ រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេច តេជោសែនដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មានដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នក សារព័ត៌មានដែលបំពានច្បាប់មិនគោរពវិជ្ជាជីវៈហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ ធ្នាប់របៀបរៀបរយសង្គមឡើយ ។
សម្តេចតេជោ ហ៊ុន សែនបានបន្តថាកន្លងមកសម្តេចបានលើកឡើងហើយថាជំងឺកូវីដ-១៩ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គមគឺវាកាចសាហាវ ឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ទៅទៀតដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជននិងការថែរក្សា សុខ សន្តិភាព ការអភិវឌ្ឍនៅកម្ពុជា ។ ជាចុងក្រោយសម្តេចបានអំពាវនាវសារជាថ្មីម្តងទៀតសូមឱ្យស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់និងចូលរួមប្រឆាំងទប់ ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដុះ-១៩ ដែលអាចឆ្លងក្នុងសហគមន៍ ។ ជាមួយគ្នានេះដែរក៏សូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយ ព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញ ចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ និងការប្រើប្រាស់ បច្ចេកវិទ្យាជំនាន់ថ្មីព្រមទាំ ងចេះបន្សំខ្លួនក្នុងការរស់នៅនិងការបំពេញការងារតាមគន្លងថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាននៅពេលអនាគត ៕