ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១មន្ត្រីនៃអាជ្ញាធរមីននិងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់មីនបានជជែកគ្នាអំពីកម្មវធីមីន ២០២១-២០២៣។
មន្ត្រីខាងអាជ្ញាធរមីនគឺដឹកនាំដោយលោក ម៉ៅ ប៊ុនញ្ញាត្ត ជំនួយការអាជ្ញាធរមីន និងជាប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន រីឯមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) គឺដឹកនាំដោយ លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះ ។
ក្រុមអ្នកជំនាញការទាំងពីរស្ថាប័នបានជជែកគ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងជួយសង្គ្រោះជនពិការដោយសារមីនដែលនឹងអនុវត្តសម្រាប់រយ:ពេល០៣ឆ្នាំ (២០២១-២០២៣) ក្រោមការជួយគាំទ្រឧបត្ថម្ភថវិកាដោយប្រទេសកូរ៉េតាមរយ: អាស៊ាន៕