កោះ​សាម​សហគមន៍​អេកូ​ទេសចរណ៍​គួរ​នៅក្នុង​ផែនការ​កំសាន្ត​របស់​អ្នក

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាម​គួ​តែ​ក្លាយជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់អ្នកទេសចរ​ជាតិ​នៅពេលនេះ និង​អន្តរជាតិ​ក្រោយ​កូ​វីដ ១៩ ។ សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​នេះ​គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែលមាន​ចំងាយ​ប្រមាណ​៩៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តក្រចេះ ។

​កោះ​សាមសិប​ជាទី​ឋាន​ដ៏​ស្រស់ត្រកាល​ប្រៀប​ដូច​ឋានសួគ៌​ក្រោម​មេឃ ដែលមាន​ធម្មជាតិ​ដ៏​វិសេស​គ្របដណ្ដប់​ដោយ​ព្រៃឈើ បៃតងខ្ចី មាន​វាល​ខ្សាច់ សក្បុស​នា​រដូវប្រាំង ព្រមទាំង​រំលេច​ជា​ទេសភាព​ដ៏​ស្រស់ត្រកាល​។ ភ្ញៀវ​ដែល​ទៅ​កម្សាន្ត នៅ​ទីនោះ​នឹង​ទទួលបាន​នូវ​អារម្មណ៍​ដ៏​ស្រស់ស្រាយ តាមរយៈ​ការ​ទស្សនា​ព្រៃ​លិច​ទឹកទន្លេ​មេ​ង្គ ទស្សនា​សត្វ​ស្លាប ពិសេស​សត្វ​ស្លាប​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ ទ​ន្ស​នា​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់ស្អាត ស្ទូចត្រី បង់សំណាញ់ ងូតទឹក​លេង​កម្សាន្ត បោះតង់ និង​ជជែក​គ្នា​លេង​នាពេល​រាត្រី​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular