អភិបាល​រាជធានី​ឧបត្ថម្ភ​អង្ករ​៥​តោន​ដល់​មណ្ឌល​សំចត​សង្គមកិច្ច​(​ព្រៃ​ស្ពឺ​)​និង​មណ្ឌល​ឱកាស​ខ្ញុំ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: កាលពី​ថ្ងៃ​១៣ មករា ២០២១​នេះ ក្រោយពី​ទទួលបាន​អង្ករ​ចំនួន​៥​តោន លោកស្រី មុំ ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​យុវ​និតិ​សម្បទា និង​អតីតយុទ្ធជន​រាជធានី​ភ្នំពេញ​បាន​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៥ តោន​សម្រាប់​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​(​ព្រៃ​ស្ពឺ​) និង​សម្រាប់​មណ្ឌល​ឱកាស​ខ្ញុំ ។​

លោកស្រី​ប្រធាន​បានបញ្ជាក់​ទៀតថា​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​តែងតែ​ឧបត្ថម្ភ​អង្ករ ជា​រៀងរាល់ខែ​ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​និង​សំភារៈប្រើប្រាស់​ផ្សេងៗ​ដល់​មណ្ឌល​កុមារកំព្រា​ជនរងគ្រោះ​ជន​ងាយ​រងគ្រោះ​ទាំង​រដ្ឋ​និង​វិស័យ​ឯកជន​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular