ប្រែសម្រួលៈវាសនា/ម៉ានីល៖ហ្វីលីពីន បានរកឃើញជាលើកដំបូងអ្នកផ្ទុកវីរុសកូរ៉ូណាប្លែងរូបរាងថ្មីដូចគ្នានឹងវីរុសនៅអង់គ្លេសដែលឆ្លងខ្លាំង នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃពុធ។
វីរុសកូរ៉ូណាប្រទេសថ្មីហៅVUI-202012/01 ឬ lineage B117 ត្រូវបានរកឃើញនៅក្នុងខ្លួនភ្នាក់ងារអចលនទ្រព្យម្នាក់នៅក្រុង កេហ្សុន ស៊ីធី។
បុរសនេះធ្លាប់បានទៅអារ៉ាប់រួមអេមីរ៉ាតចាប់ពីថ្ងៃ២៧ធ្នូដល់៧មករា។ជននេះត្រូវបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណានៅមួយថ្ងៃក្រោយវិលពីក្រុងឌូបៃមកដល់ក្រុងម៉ានីល។
គេថាវីរុសកូរ៉ូណាប្រទេសថ្មីហៅVUI-202012/01 ឬ lineage B117 ចម្លងជាងវីរុសកូរ៉ូណាមុនៗដល់ទៅ៧០ភាគរយឯណោះតែមិនសម្លាប់មនុស្សឬបង្កជំងឺធ្ងន់ធ្ងរជាងវីរុសដើមទេ។ត្រូវបានរកឃើញដំបូងនៅអង់គ្លេសកាលពីខែកញ្ញាឆ្នាំមុន ឥឡូវវាចម្លងទៅកាន់៤៥ប្រទេសយ៉ាងតិច។
ហ្វីលីពីន ហាមអ្នកដំណើរទៅពីយ៉ាងតិច៣០ប្រទេស រួមមានអាម៉េរិក ចិន អង់គ្លេស និងសិង្ហបុរី ដើម្បីទប់ស្កាត់ការហូរចូលវីរុសកូរ៉ូណាប្រភេទថ្មីនេះ។អ្នកជំនាញការសុខភាពព្រមានថាវីរុសថ្មីនេះអាចនាំអោយចំនួនឆ្លងនៅហ្វីលីពីនកើន១៥ដង៕
ហ្វីលីពីន ហាមអ្នកដំណើរទៅពីយ៉ាងតិច៣០ប្រទេស រួមមានអាម៉េរិក ចិន អង់គ្លេស និងសិង្ហបុរី ដើម្បីទប់ស្កាត់ការហូរចូលវីរុសកូរ៉ូណាប្រភេទថ្មីនេះ