ទាហាន​ក្នុង​កង​រក្សា​សន្តិភាពអ​.​ស​.​ប​ជនជាតិ​កូត​ឌី​វ័រ​ចំនួន ៣ រូប​ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​ម៉ាលី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការសហប្រជាជាតិ​បាន​និយាយថា ទាហាន​ក្នុង​កង​រក្សា​សន្តិភាពអ​.​ស​.​ប​ចំនួន ៣​នាក់​មកពី​ប្រទេស​កូត​ឌី​វ័រ​ត្រូវបាន​សម្លាប់​នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​ពុធ​​ទី​១៣​មករា​នៅក្នុង​អំពើហិង្សា​ចុងក្រោយ ដែល​វាយប្រហារ​ប្រទេស​ក្នុង​តំបន់​សា​ហែល ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​បេសកកម្ម​ថែរក្សា​សន្តិភាព MINUSMA បានឱ្យដឹងថា ទាហាន​រក្សា​សន្តិភាព​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ត​ភ្ជាប់​ពី​ទីក្រុង​ឌូន​ហ្សា​ភាគកណ្តាល​ទៅ​ទីក្រុង​ធី​ម​បាក់​ធូ​​ភាគ​ខាងជើង បាន​ជិះ​កិន​លើ​គ្រាប់មីន​បង្កប់​លើ​ដងផ្លូវ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ក្រោយមក​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​។ ទាហាន ៣ នាក់​បាន​ស្លាប់ និង ៦ នាក់​ទៀត​រងរបួស​។​

​សេចក្តីថ្លែងការណ៍​របស់ MINUSMA បានឱ្យដឹង​ទៀត​ថា “​ការឆ្លើយតប​ដ៏​ក្លៀវក្លា​របស់​កង​រក្សា​សន្តិភាព​បាន​រុញច្រាន​ពួក​អ្នក​វាយប្រហារ​កំសាកញី​ឱ្យ​រត់​គេចខ្លួន​”​។​

​នេះ​គឺ​ជា​ការវាយប្រហារ​ចុង​ក្រោយ​នៅក្នុង​ជម្លោះ​ដ៏​ឃោរឃៅ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ម៉ាលី​ចាប់តាំងពី​ឆ្នាំ ២០១២ នៅពេល​ដែល​ក្រុម​ជី​ហាដ​កាន់កាប់​ក្រុម​បះបោរ​មួយ​ដែល​ជា​ក្រុម​បំបែក​​ខ្លួន​របស់​ជនជាតិភាគតិច ធួ​រេ​ក នៅ​ភាគ​ខាងជើង​។​

​ជម្លោះ ដែល​បាន​សម្លាប់​ទាហាន​និង​ជន​ស៊ីវិល​រាប់ពាន់​នាក់​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ បាន​រាលដាល​ដល់​ម៉ាលី​ភាគ​កណ្តាល​ក៏​ដូចជា​ប្រទេស​ជិតខាង បួ​គី​ណាហ្វា​សូនិង​នី​ហ្សេ​ដែល​បង្ក​ភាព​តានតឹង​ក្នុង​​ចំណោម​ជនជាតិភាគតិច​ខ្លាំង​ឡើង​។​

​ការ​កប់​មីន​តាម​ដងផ្លូវ​គឺជា​វិធីសាស្ត្រ​ពេញនិយម​បំផុត​ក្នុងចំណោម​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​សា​ហែល​។​

​ឧទាហរណ៍​ជាក់ស្តែង បារាំង ដែល​មាន​កងទ័ព​ចំនួន ៥.១០០ នាក់​ដាក់​ពង្រាយ​នៅ​ទូទាំង​តំបន់​សា​ហែល បាន​បាត់បង់​ទាហាន ៥ នាក់​ដោយសារ​ការវាយប្រហា​រ​បែបនេះ​ចាប់តាំងពី​ចុង​ខែ​ធ្នូ​៕

​ទាហាន​កង​រក្សា​សន្តិភាពអ​.​ស​.​ប​មក​នៅ​ម៉ាលី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular