អ្នក​ស្លាប់​ដោយកូវី​ដ​១៩ ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស​បាន​ជួប​នូវ​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៃ​ជំងឺ​រាតត្បាត ខណៈ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​កំពុង​បន្ត​រឹតបន្តឹង​ទប់ស្កាត់​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​ពុធ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​កំពុង​បន្ត​ធ្វើ​យ៉ាងសកម្ម​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា វ៉ាក់សាំង​ចំនួន ២៨ លាន​ដូស​ត្រូវ​បាន​ចាក់​នៅ​ទូទាំង​ពិភពលោក ភាគច្រើន​នៅក្នុង​ប្រទេស​អ្នកមាន ខណៈ​អាជ្ញាធរ​សុខាភិបាល​អាម៉េរិក​និយាយថា​ជន​​ជាតិ​អាម៉េរិក​ជាង ១០ លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​ដូសដំបូង​រួចហើយ​។​

​ការឆ្លង​រោគ​កូរ៉ូណា​ទូទាំង​ពិភពលោក​បាន​កើនឡើង​ជិត​ដល់ ៩១ លាន​នាក់ ហើយ​ការស្លាប់​កើនឡើង​ជិត​ដល់​ខ្ទង់ ២ លាន​នាក់​ជា​ហេតុ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​បង្ខំ​ឱ្យ​មាន​ការ​រឹត​​ត្បិត​ឡើងវិញ ដូចជា ការបិទទ្វារ​ប្រទេស ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។​

​សហរដ្ឋ​អាម៉េរិក​នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​ដោយ​បាន​កត់ត្រា​នូវ​ចំនួន​អ្នក​ស្លាប់ ៤.៤៧០ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មករា​ខណៈ​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ការ​​ឆ្លង​មេរោគ​កូរ៉ូណា​ខ្ពស់​នៅ​រដូវរងា ដែល​ធ្វើឱ្យ​ចាល់​អ្នកជំងឺ​ពេញ​មន្ទីរពេទ្យ​និង​គ្លីនិក​។​

​នៅ​ចក្រភព​អង់គ្លេស​ឯណោះ​វិញ គឺ​មាន​អ្នកស្លាប់​ខ្ពស់បំផុត​ប្រចាំ​ថ្ងៃ​រហូតដល់ ១.៥៦៤ នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដោយ​នាំ​ឱ្យ​ចំនួន​ស្លាប់​សរុប​កើនឡើង ៨៤.៧៦៧ នាក់​ខ្ពស់​ជាងគេ​បំផុត​​នៅ​ទ្វីបអឺរ៉ុប​៕

មនុស្ស​ស្លាប់ ៤.៤៧០ នាក់​កាលពី​ថ្ងៃ​អង្គារ​ដោយ​សារកូ​វីដ​១៩​នៅ​សហរដ្ឋ​អាម៉េរិក​។ជាមធ្យមអាម៉េរិកឆ្លងកូវីដ១៩ចំនួន២៤៩.០០០នាក់ក្នុងមួយថ្ងៃ និងប្រមាណ៣.៣០០នាក់ស្លាប់ក្នុងមួយថ្ងៃដែលនាំអោយចំនួនស្លាប់ឡើងដល់ជាង៣៨១.០០០នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular