ប្រែសម្រួល : កញ្ញាដាលីស ៖ ចិនបានបង្ហាញនូវគំរូរថភ្លើងល្បឿនលឿនប្រភេទថ្មីមួយកាលពីថ្ងៃពុធទី១៣មករាជាមួយនឹងសក្តានុពលក្លាយជាយានយន្តលើដីគោកលឿនបំផុតនៅលើផែនដី។
ពិធីដាក់សម្ភោធរថភ្លើងគំរូនេះត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យជាវតុងនិរតីនៅក្នុងទីក្រុងចេងទូ កន្លែងដែលអ្នករចនាម៉ូតបានបង្ហាញក្បាលរថភ្លើងនិងផ្លូវដែកសាកល្បងប្រវែង ១៦៥ ម៉ែត្រ។
យោងតាមសារព័ត៌មាន Global Times របស់ចិនបានឱ្យដឹងថា រថភ្លើងនេះប្រើបច្ចេកវិជ្ជាម៉ាញ៉េទិចសីតុណ្ហភាពខ្ពស់ថ្មី (HTS) ដែលខុសពីរថភ្លើងមេដែកដែលមានស្រាប់ទោះបីរថភ្លើងទាំងពីរប្រភេទប្រើមេដែកខ្លាំងក្លាដើម្បីសំកាំងបន្តិចនៅលើផ្លូវដែកដើម្បីកាត់បន្ថយការកកិតដល់កម្រិតសូន្យក៏ដោយ។ រថភ្លើងម៉ូតថ្មីនេះត្រូវគេហៅថា “រថភ្លើងមេដែកលឿនដូចគ្នាកាំភ្លើង”។
សីតុណ្ហាភាពខ្ពស់របស់រថភ្លើងនេះគឺមានកម្រិតដល់ទៅ ១៩៦,២ អង្សាសេ ដែលជាចំណុចពុះរបស់អាសូត៕
រថភ្លើងមេដែកលឿនដូចគ្នាកាំភ្លើង ត្រូវបានបង្ហាញកាលពីថ្ងៃពុធនៅទីក្រុងចេងទូ
ផ្នែកខាងក្នុងនៃរថភ្លើងគំរូរបស់ចិន គឹមិនចាញ់ផ្នែកខាងក្នុងនៃយន្តហោះទេ