ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានដឹកនាំប្រតិភូ យោធភូមិភាទី៥ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេបញ្ជាការ កងពលតូចលេខ៥៣ លោកមេបញ្ជាការទិសទី២ យោធភូមិភាគទី៥ លោកមេបញ្ជាការទិសព្រំដែនតំបន់ប្រតិបត្តិ ការសឹករង ខេត្តបាត់ដំបង និងស្នងការរងនគរបាល ខេត្តបាត់ដំបង បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក ផ្តល់ជូនកងកំលាំង នៅតាមគោលដៅជួរមុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ កម្លាំងផ្នែកសឹករងសំពៅលូន, វរសេនាតូច៥៣៣ កងពលតូចលេខ ៥៣ និងនគរបាល ព្រំដែនលេខ ៨១៧។
អំណោយទាំងនោះ រួមមាន ទឹកសុទ្ធ២០០យួរ, មី ១៧ កេសតូច, ភេសជ្ជៈ Mutant ៥កេស , អាកុល៥លីត្រ និងស្ពៃ ១០០ គីឡូក្រាម ត្រីខ២០យួរ ដែលពិធីប្រគល់ ទទួលអំណោយនេះ ប្រព្រឹត្តទៅ នៅចំណុចកងអនុសេនាតូចទី៣ ស្ថិតក្នុងភូមិពោធ៌ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕/V-PC