Home ព័ត៌មានជាតិ សន្តិសុខ គ្មាន​លទ្ធភាព...

គ្មាន​លទ្ធភាព​ដោះបំណុល​ធនាគារ នារី​ម្នាក់ លេបថ្នាំ ធ្វើអត្តឃាត​

ដោយៈ ប​.​ជ័យ /​កំពង់ធំៈ មាន​មូលហេតុ​មួយចំនួន តែ​ចម្បង​ជាងគេ គឺ​វិបត្តិ​គ្មាន​លទ្ធភាព ដោះបំណុល ប្រាក់កម្ចី ពី​ធនាគារឯកជន ដែលនាំឱ្យ នារី​ម្នាក់ បានគិត​ខ្លី​មួយពេល ក៏​សម្រេចចិត្ត​លេបថ្នាំ ធ្វើអត្តឃាត​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅលើផ្ទះ​របស់​នារី ជា​អត្តឃាត​ជន​នោះ ស្ថិតនៅ ក្នុងភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប​ល្ល័​ង្គ បាន​ឲ្យ​ដឹងថាៈ នារី​អត្តឃាត​ជន មានឈ្មោះ សៀង ស្រី​និ​ច អាយុ ២២ ឆ្នាំ នៅ​លីវ មាន​លំនៅ នៅក្នុង​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ ។​

​តាម​កា​រប​ភ្លឺ​របស់​ឈ្មោះ សៀង ស្រី​នាង ត្រូវជា​ប្អូនបង្កើត​របស់​អត្តឃាត​ជន បាន​អះអាងថាៈ មុនពេល​កើតហេតុ បងស្រី​ខ្លួន និង​ខ្លួន នៅ​អង្គុយលេង លើផ្ទះ​ជាមួយគ្នា ។ លុះដល់​ម៉ោង ប្រហែល ១០​និង​៣០ នាទី​ព្រឹក​ថ្ងៃនោះ ខ្លួន​បបួល​បង ទៅ​ហូបបាយ តែ​គាត់ (​អត្តឃាត​ជន​) មិន​ព្រមទៅ​ទេ ដោយនៅ​ដេក​លើផ្ទះ​ម្នាក់ឯង​។ លុះដល់​ម៉ោង​ជិត ៣ រសៀល ប្អូនប្រុស បង្កើត​របស់ខ្លួន អាយុ​៥​ឆ្នាំ បាន​ឡើងទៅ​លើផ្ទះ ក៏​ឃើញ​បងស្រី ដេក​ស្តូកស្តឹង ក៏​ស្រែក ហៅ​នាង ( សៀង ស្រី​នាង ) មក​មើល ទើប​ដឹងថា បងស្រី បាន​ស្លាប់​បាត់ទៅហើយ​។​

​សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​ប្រធាន​មណ្ឌល​សុខភាព ឃុំ​ប​ល្ល័​ង្គ លោក​មេភូមិ​ដូង ព្រមទាំង​ក្រុមប្រឹក្សាឃុំ​ប​ល្ល័​ង្គ បាន​ចុះទៅពិនិត្យ​សាកសព ក៏​រកឃើញ​ថ្នាំ​គ្រាប់​ពណ៌ ស (​គ្រាប់​តូចៗ​មូល​) ចំនួន​២​គ្រាប់ ដែលជា​ប្រភេទ​ថ្នាំ​ងងុយដេក នៅក្បែរ​ខ្លួន​សព ហើយ​នៅ លើ​ដងខ្លួន ពុំមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​ក្រោយ​ការធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​បឋម​ថាៈ នារី​ម្នាក់នេះ បានធ្វើ​អត្តឃាត ដោយ​លេបថ្នាំ ងងុយដេក ច្រើន​ហួសប្រមាណ (​ជាង ២០ គ្រាប់​) ទើប​បណ្ដាល​ឱ្យស្លាប់​។​

​ឯ​ក្រុមគ្រួសារ​របស់ នារី​អត្តឃាត​ជន បាន​បង្ហើប​ប្រាប់ថាៈ សៀង ស្រី​និ​ច (​អត្តឃាត​ជន​) បាន​ផ្តើម​បង្កើត​មុខរបរ​រកស៊ី តែ​ចេះតែ​ខាត ហើយ​ពិបាក​ចិត្តខ្លាំង ក្នុងការ​រកប្រាក់ សងបំណុល ធនាគារឯកជន​មិនបាន នៅ​រដូវ​កូ​វីដ ១៩​នេះ ប៉ុន្តែ​នាង មិន​ព្រម​ប្រាប់ថា ជំពាក់​ប៉ុន្មាន ចំនួន​ប៉ុន្មាន នៅ​ធនាគារ​ណា ខ្ចី​ពី​ពេលណា ? ហើយ​ថា នាង​មាន​វិបត្តិ​ហ្នឹង ធំជាងគេ ហើយនឹង​បញ្ហា​មួយ​ខ្លះទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular