Home ព័ត៌មានជាតិ សេដ្ឋកិច្ច អគ្គនាយកដ្ឋាន...

អគ្គនាយកដ្ឋាន​កៅស៊ូ និង WWF ចុះ​អនុស្សារណៈ​ដើម្បី​លើកកម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់ កៅស៊ូ​ធម្មជាតិ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ WWF-​កម្ពុជា និង​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​អនុស្សារណៈ​យោគយល់ លើ​កិច្ច​សហប្រតិបត្តិ ការ​ដំបូង​ក្នុង​ការកសាង​ភាពជា​ដៃគូ​ពហុភាគី ដើម្បី​លើកកម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​និង​តម្លាភាព ក្នុងប្រទេស​កម្ពុជា​។​

​កិច្ចសហប្រតិបត្តិការ​ដែលមាន​រយៈពេល​បី​ឆ្នាំនេះ ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ក្រសួង កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (BMZ) របស់​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​អង្គការ Welthungerhilfe ហើយ​ទទួលបាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​របស់ រាជរដ្ឋាភិបាល កម្ពុជា វិស័យ​ជន អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​កៅស៊ូ​គ្រួសារ ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ជម្រុញ​ការអនុវត្ត​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​ចីរភាព​ដែល​ចូលរួម​លើក កម្ពស់​ជីវភាព​កសិក​រ​កៅស៊ូ​គ្រួសារ រួមទាំង​ក្រុម​កសិករ​កៅស៊ូ​គ្រួសារ​ជនជាតិដើម ភាគតិច​ផងដែរ​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ណ៍​នេះ កសិករ​កៅស៊ូ​គ្រួសារ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បានទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​និង​ការអនុវត្ត​ផ្ទាល់​ក្នុងការ​អនុវត្ត​ការផលិត​កៅស៊ូ​ប្រកបដោយ​និរន្តរភាព ដែលជា​ផ្នែក​នៃ​គម្រោង​ដៃគូ​ពហុភាគី​សម្រាប់​ខ្សែ ចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ក្នុងប្រទេស​កម្ពុជា​។

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​បី​ឆ្នាំ​រវាង អង្គការ WWF-​កម្ពុជា អគ្គនាយកដ្ឋាន​កៅស៊ូ នឹង​ជម្រុញ​ឱ្យ​កសិករ​កៅស៊ូ​គ្រួសារ​ប្រមាណ​ជា ៣០០ គ្រួសារ​អាច​បង្កើន​ប្រសិទ្ធភាព ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​ចីរភាព ហើយ​អាច​លើកកម្ពស់​ជីវភាព​រប​ស់​ពួកគាត់ និង​ជម្រុញ​ពួកគាត់​ឱ្យចូល​រួម​បន្ថែម​ក្នុង​កិច្ចការ​ធនធានធម្មជាតិ​ក្នុង​សហគមន៍ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular