ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំង ប្រជាការពារ សណ្តាប់ធ្នាប់ខណ្ឌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានកោតសរសើរ ដល់កងកម្លាំងប្រជាការពារ សណ្តាប់ធ្នាប់ខណ្ឌ ដែលពេញមួយឆ្នាំ២០២០ បានបំពេញការងារ ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ដោយសហការជាមួយ កម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌ បានល្អ៕/V-PC