ចុះ​ពី​រថយន្ត​ទិញ​អីវ៉ាន់ ដោយ​មិន​ពន្លត់​ម៉ាស៊ីន ចោរ​លប​ឡើង បើក​គេច​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ បុរស​ម្នាក់ ចុះ​ពីលើ​រថយន្ត ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន ហើយ​ត្រូវ​ជនសង្ស័យ ជា​ចោរ ឡើង​បើក​រត់គេច អស់​ជាច្រើន គីឡូម៉ែត្រ បង្កឱ្យមាន​ភាព ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​អ៊ី​ន​ធើ​ខន តាម បណ្តោយ​ផ្លូវ ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​សមត្ថកិច្ច និង​អ្នក​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ នៅ​មុនពេល​កើតហេតុ ម្ចាស់​រថយន្ត ម៉ាក​ម៉ា​ស្តា ពណ៌​កណ្តុរល្មេះ ពាក់​ស្លាក​លេខ រដ្ឋ 13. 2-2688 បាន​ឈប់ និង​ចុះ​ពី​រថយន្ត ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន រួច​ដើរទៅ​ទិញ​អីវ៉ាន់ (​ទិញ​តុក្កតា​) នៅក្បែរ​ផ្លូវ ស្រាប់​តែមាន ជនសង្ស័យ​ម្នាក់ បាន​លប​ឡើង បើករថយន្ត ចេញទៅ ដើម្បី​គេចខ្លួន​។ ឃើញបែបនេះ ម្ចាស់​រថយន្ត ក៏​ស្រែកថា ចោរៗ បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដេញតាម​ចាប់ ។ ចំណែក​ជនសង្ស័យ បាន​ព្យាយាម បើក​រត់​រហូត​ទៅដល់​ផ្លូវ​លេខ ៣១៥ កែង​ផ្លូវ​លេខ ៥៩៨ ស្ថិតក្នុង​សង្កាត់​បឹ​កក​ក់​២ ខណ្ឌទួលគោក ទើប​ជនសង្ស័យ ឈប់​រថយន្ត ហើយ​ចុះ​រត់ គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ បណ្តឹង នៅ​អធិកា​រដ្ឋា​នគរបាល ខណ្ឌទួលគោក ដើម្បី​កំណត់ មុខសញ្ញា​ជនសង្ស័យ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular