ប្រែសម្រួលៈវាសនា/សាមុត សាខន៖អាជ្ញាធរសុខាភិបាលនឹងពន្លឿនការធ្វើតេស្តិ៍រកកូវីដ១៩សំរាប់កម្មករជាង៣៥.០០០នាក់នៅរោងចក្រប្រមាណ៤០០នៅក្នុងខេត្តសាមុត សាខនអោយបានចប់សព្វគ្រប់នៅត្រឹមថ្ងៃ២៤មករា នៅពេលខេត្តជាប់សមុទ្រនេះ ត្រូវបើកមន្ទីរពេទ្យបណ្តោះអាសន្នកណ្តាលវាលទី៤នៅថ្ងៃស្អែកដើម្បីទទួលអ្នកកើតកូវីដ១៩។
ប្រធានសុខាភិបាលខេត្ត បាននិយាយថា មន្ត្រីសុខាភិបាលកំពុងបង្កើនការងារស្វែងអ្នកឆ្លងកូវីដ១៩និងត្រួតពិនិត្យ ដោយបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តិ៍រកវីរុសទ្រង់ទ្រាយធំមួយ ក្រោយការផ្ទុះជំងឺកូវីដ១៩នៅផ្សារបង្គារមួយកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន។
សាមុត សាខន ជាជម្រករោងចក្រនិងកម្មករចំណាកស្រុកដ៏ច្រើន ភាគច្រើនមកពីមីយ៉ាន់ម៉ា។
ការផ្ទុះជំងឺនៅសាមុត សាខន បានរាលដាលទៅកាន់ជាង៥០ខេត្តនៅទូទាំងប្រទេសថៃ។
ប្រធានសុខាភិបាលខេត្តលោកវេជ្ជបណ្ឌិត ណារ៉េទ្រីតបាននិយាយថា ការផ្ទុះជំងឺនេះត្រូវបានទប់ស្កាត់និងការឆ្លងក៏ត្រូវបានកំហិតអោយនៅទាបដោយសារយុទ្ធនាការស្វែងរកនិងធ្វើតេស្តិ៍នេះ៕
កម្មករមីយ៉ាន់ម៉ាប្រមាណ២.០០០នាក់រង់ចាំធ្វើតេស្តិ៍រកកូវីដ១៩នៅមុខកន្លែងស្នាក់នៅរបស់គេក្នុងខេត្តសាមុត សាខនកាលពីខែមុន