ប្រែសម្រួល : កញ្ញាដាលីស ៖ ជប៉ុនបានពង្រីកស្ថានភាពអាសន្នដើម្បីទប់ស្កាត់កូវីដ១៩ទៅខេត្តចំនួន៧ បន្ថែមទៀត ដែលគ្របដណ្តប់ទីក្រុងធំៗ ដូចជាអូសាកា ណាហ្គោយ៉ា កូបេ និង ហ្វ៊ុយគូកាក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅទូទាំងប្រទេស។
វិធានការណ៍ ដែលបានប្រកាសកាលពីថ្ងៃពុធ (១៣ មករា) ចូលជាធរមានទាំងកណ្តាលអធ្រាត្រ។ តំបន់ទាំង ៧ នេះចូលរួមជាមួយទីក្រុងតូក្យូនិងខេត្តជិតខាងចំនួន ៣ជាកន្លែងដែលស្ថានភាពអាសន្នបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងសេចក្តីប្រកាសដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង ជប៉ុនកាលពីថ្ងៃពុធទី១៣មករាក៏បានដាក់បម្រាមហាមចូលទាំងស្រុងចំពោះជនបរទេស ដែលមិនមែនជាអ្នកស្រុករហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។នេះគឺគ្របដណ្តប់លើតំបន់ចំនួន ១១ ដែលជប៉ុនបានបង្កើតជាកន្លែងណាត់ជួបផ្នែកធុរកិច្ច រួមមានចិនសិង្ហបុរីនិងកូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រីយ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានប្រាប់សន្និសីទសារព័ត៌មានថា “យើងត្រូវការអោយប្រជាជនពិចារណាឡើងវិញនូវសកម្មភាពរបស់ពួកគេ ជាពិសេសយុវវ័យក្នុងអាយុខ្ទង់ ២០ឆ្នាំឬមនុស្សអាយុខ្ទង់៣០ ឆ្នាំ ដែលជាក្រុមមនុស្សចម្លងរោគធំបំផុត។ មនុស្សភាគច្រើនអាចមិនមានរោគសញ្ញានិងចេញទៅក្រៅដោយមិនបានដឹងខ្លួនថាពួកគេកំពុងដើរចម្លងវីរុស”។
លោកបាននិយាយថា “នេះគឺជាតថភាពពិត ដែលយើងកំពុងប្រឈម” ដោយបន្ថែមថាវាចាំបាច់ក្នុងការផ្ញើសារដ៏ខ្លាំងក្លាដើម្បីបញ្ចុះបញ្ចូលមនុស្សឱ្យផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ។
វិធានការនេះបានកើតឡើងខណៈជប៉ុនចុះបញ្ជីអ្នកស្លាប់ដោយកូវីដ១៩យ៉ាងតិច ៩៧ នាក់កាលពីថ្ងៃពុធ ដែលជាចំនួនស្លាប់ខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើងដល់ ៩០០ នាក់ ខណៈការឆ្លងថ្មីៗយ៉ាងហោចណាស់ ៥.៨៤៥ នាក់ត្រូវបានកត់ត្រាទូទាំងប្រទេស៕
ជប៉ុនបានពង្រីកស្ថានភាពអាសន្នទប់ស្កាត់កូវីដ១៩ទៅខេត្តចំនួន៧ បន្ថែមទៀត