បង្ក្រាប​គ្រឿងញៀន​មួយ​ករណី ដកហូត​គ្រឿងញៀន និង​ឃាត់​ជនសង្ស័យ ពីរ​នាក់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ល្អ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នឹង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​ពីរ​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង នៅវេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេ​ប​ញ្ឫ​ការ មូលដ្ឋាន​អាវុធហត្ថ ក្រុង​សិរីសោភ័ណ បានអោយដឹង​ថ្ងៃទី​១៤ មករា នេះ​ថាៈ ជនសង្ស័យ ជា​យុវជន​ពីរ​នាក់​នោះ មានៈ ១.​ឈ្មោះ ឆឺ​ន អ៊ី​ត អាយុ​១៧​ឆ្នាំ និង​២.​ឈ្មោះ ខ្វឿ​ន ជីវ៉ា អាយុ​២២​ឆ្នាំ​។ អ្នក​ទាំងពីរ​នាក់ រស់នៅ​ភូមិ គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ចំណែក វត្ថុតាង​ដក ហូត​បាន​នោះ រួមមាន គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ទឹកកក​) ចំនួន​១​ថង់​កិប ទម្ងន់ ៧,៩០ ក្រាម​, ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ឃ្លិ​ច ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៣ គ្មាន​ស្លាក​លេខ និង​សម្ភារៈ​មួយចំនួន​។​

​ជនសង្ស័យ ឈ្មោះ ឆឺ​ត អ៊ី​ត បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​បាន​ជួញដូរ និង​ប្រើប្រាស់​គ្រឿង ញៀន​មែន​។ ចំណែក​ឈ្មោះ ខ្វឿ​ន ជីវ៉ា បាន​សារភាពថា ខ្លួន​គ្រាន់តែ​បាន​ប្រើប្រាស់​គ្រឿង ញៀន តាម​មិត្តភក្តិ​ណែនាំ បង្ខំ​ឱ្យ​សាកល្បង​ប្រើ ដើម្បី​ភ្លក្ស​រសជាតិ​ប៉ុណ្ណោះ ។​

​នា​ថ្ងៃទី​១៤ ខែមករា នេះ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង​ទៅ​សាលា ដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular