Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​ស្វាគ...

កម្ពុជា​ស្វាគមន៍​វត្តមាន​រោងចក្រ​ផលិត​កាបូប​មួយទៀត

ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ កម្ពុជា​កាលពី​ម្សិលមិញ​នេះ​បានទទួល​ស្វាគមន៍​នូវ​វត្តមាន គម្រោង វិនិយោគ​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ថ្មី​មួយទៀត ។ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍ កម្ពុជា​បាន​អះអាងថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្តថា រោងចក្រ​ថ្មី​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧១៨​កន្លែង ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular