Home ព័ត៌មានសំខាន់ៗ សីតុណ្ហភាព ចា...

សីតុណ្ហភាព ចាប់ផ្តើម​កើនឡើង​វិញ តែ​វា​នឹង​ចុះ​ជាថ្មី នៅ​ស​ប្តា​យ៍​ក្រោយ

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ សីតុណ្ហភាព​អប្បបរមា ចាប់ផ្តើម​ងើបឡើង​វិញ ម្តង​បន្តិចៗ បន្ទាប់ពី​បាន​ចុះ​ដល់ ៨ អង្សា​សេ តែ​វា​នឹង​ចុះ​ជាថ្មី លើក​ទី​៤ នៅ​ដើម​សប្តាហ៍​ក្រោយ នៃ​រដូវរំហើយ ឆ្នាំ​២០២១ នេះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​ថាៈ សី​តុ​ណ្ហ ភាព​អ​ប្បរមា ជាទូទៅ នៅ​ប្រទេស​កម្ពុជា ចាប់ផ្តើម​ងើបឡើង​មកវិញ បន្តិច​ម្តងៗ តែ​ធាតុអាកាស នៅតែ​ត្រជាក់ រហូតដល់​ចុង​សប្តាហ៍ និង​នៅ​ដើម​សប្តាហ៍​ក្រោយ ទើប​ចាប់ផ្តើម​ចុះ​ត្រជាក់ ជាថ្មី លើក​ទី​៤ សម្រាប់​រដូវរំហើយ ឆ្នាំ​២០២១ នេះ​ម្តងទៀត​។​

​នៅក្នុង​សប្តាហ៍​នេះ លោក ចាន់ យុ​ត្ថា បាន​និយាយថាៈ នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ខាងលិច ឃើញ​មាន​សម្ពាធ​ទាប កកើតឡើង​ច្រើន និង​ភ្លៀង​ធ្លាក់ រហូតដល់​ជំនន់ នៅលើ​ភាគ ខាងត្បូង ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី តែ​នៅ​កម្ពុជា មិនមាន​ភ្លៀង មកដល់​ទេ​ដោយសារ សម្ពាធ​ខ្ពស់ មាន​ឥទ្ធិពល​ខ្លាំង រុញ​សម្ពាធ​ទាប ទាំងនោះ ឱ្យ​រំកិល​ចុះក្រោម​ពេល​ចូលដល់ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកនាំពាក្យ​រូបនេះ បាន​និយាយទៀតថាៈ សីតុណ្ហភាព អប្បបរមា ជាទូទៅ នៅ​ថ្ងៃទី​១៤ ខែមករា នៅ​ខេត្ត​ជាច្រើន បាន​កើន​ឡើងវិញ​បន្តិច និង​ខេត្ត​ខ្លះ ចុះ​បន្តិច បើ​ធៀប​ទៅនឹង សីតុណ្ហភាព ថ្ងៃទី​១៣ មករា ដូចជា​នៅ​ខេត្តមណ្ឌលគិរី ១៣ អង្សា​សេ , កំពង់ធំ ១៣,៥ អង្សា​សេ , ឧ​ត្ត​រ​មានជ័យ ១៤ អង្សា​សេ (​តា​ក្របី ១៣,៥ អង្សា​សេ​) , ព្រះ វិហារ ១៤ អង្សា​សេ (​ប្រាសាទព្រះវិហារ ៩ អង្សា​សេ​) , ស្ទឹងត្រែង ១៤ អង្សា​សេ , បន្ទាយមានជ័យ ១៤ អង្សា​សេ , រតនគិរី ១៤,៦ អង្សា​សេ​, ពោធិសាត់ ១៥,៥ អង្សា​សេ , ព្រៃវែង ១៥,៥ អង្សា​សេ , កំពង់ឆ្នាំង ១៦ អង្សា​សេ , ប៉ៃលិន ១៦,២ អង្សា​សេ​, កំពង់ចាម ១៦,២ អង្សា​សេ , ត្បូងឃ្មុំ ១៦,៥ អង្សា​សេ​, កំពង់ស្ពឺ ១៦,៥ អង្សា​សេ​, បាត់ដំបង ១៧ អង្សា​សេ​, សៀមរាប ១៧ អង្សា​សេ​, ក្រចេះ ១៧ អង្សា​សេ , កណ្តាល ១៨ អង្សា​សេ , តាកែវ ១៧ អង្សា​សេ​, កែប ១៧ អង្សា​សេ​, ស្វាយរៀង ១៧,២ អង្សា​សេ​, កំពត ១៨,៤ អង្សា​សេ​, ព្រះសីហនុ ១៩ អង្សា​សេ និង​ខេត្តកោះកុង ២០ អង្សា​សេ​។​

​កាលពី​ថ្ងៃទី​១៣ មករា សីតុណ្ហភាព​អប្បបរមា នៅ​ខេត្តមណ្ឌលគិរី ១២ អង្សា​សេ , ឧ​ត្ត​រ​មានជ័យ ១២,៥ អង្សា​សេ (​តា​ក្របី ១១ អង្សា​សេ​) , រតនគិរី ១៣ អង្សា​សេ​, កំពង់ធំ ១៣,៥ អង្សា​សេ , ព្រះវិហារ ១៤ អង្សា​សេ (​ប្រាសាទព្រះវិហារ ៨ អង្សា​សេ​) , ស្ទឹងត្រែង ១៤ អង្សា​សេ​, ប៉ៃលិន ១៤,៩ អង្សា​សេ , ពោធិសាត់ ១៥ អង្សា​សេ , បាត់ដំបង ១៥ អង្សា​សេ , បន្ទាយមានជ័យ ១៥ អង្សា​សេ​, សៀមរាប ១៥,៥ អង្សា​សេ , កំពង់ចាម ១៧ អង្សា​សេ , កំពង់ឆ្នាំង ១៦,៥ អង្សា​សេ , ស្វាយរៀង ១៧ អង្សា​សេ​, កណ្តាល ១៧ អង្សា​សេ , តាកែវ ១៧ អង្សា​សេ​, កែប ១៨,៣ អង្សា​សេ , ត្បូងឃ្មុំ ១៨,៥ អង្សា​សេ , ព្រះសីហនុ ១៨,៥ អង្សា​សេ , កំពត ១៨,៦ អង្សា​សេ , ព្រៃវែង ១៩ អង្សា​សេ និង​កំពង់ស្ពឺ ១៩ អង្សា​សេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៣ ដល់ ១៩ ខែមករា នៅ​ថ្ងៃទី​១២ ខែមករា ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ ខាងជើង បាននិងកំពុង​ធ្លាក់ចុះ​មកក្រោម គួបផ្សំ​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង ពីថ្ងៃ​ទី​១៣-១៥ ខែមករា​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់ វាលទំនាប​កណ្តាល នា​ថ្ងៃទី​១៣-១៤ ខែមករា មាន​សីតុណ្ហភាព អប្បបរមា​ពី ១៣-១៦ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦ អង្សា​សេ និង​ចាប់ផ្តើម​ងើបឡើង​វិញ ចាប់ពី​ថ្ងៃទី​១៥ ខែមករា​។​

​សម្រាប់​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នៅ​ថ្ងៃទី​១៣-១៤ ខែមករា មាន សីតុណ្ហភាព អប្បបរមា ពី ១១-១៤ អង្សា​សេ , សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦​អង្សា​សេ នៅ​ថ្ងៃទី​១៥-១៩​ខែមករា សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៦-១៩ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧-៣០​អង្សា​សេ​។

​នៅ​តំបន់​មាត់សមុទ្រ នា​ថ្ងៃទី​១៣-១៤ ខែមករា មាន​សីតុណ្ហភាព​អប្បបរមា ពី ២២-២៤ អង្សា​សេ , សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ ។ នៅលើ​ផ្ទៃ សមុទ្រ មាន​ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ៗ នៅ​ថ្ងៃទី​១២ ខែមករា​។ ពីថ្ងៃ​ទី ១៥-១៩ ខែមករា សីតុណ្ហភាព អប្បបរមា មាន​ពី ១៩-២២ អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ អង្សា​សេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ នៅក្នុង​សេចក្តីជូនដំណឹង​នេះ ទៅ​ប្រជា ពលរដ្ឋ និង​ជាពិសេស​វីរៈ​កងទ័ព រស់នៅ និង​ឈរជើង​នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប ភាគ​ឦសាន សូម​បន្ត​បង្កើន​យកចិត្តទុកដាក់ ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស ដែល​បន្ត​ត្រជាក់ នៅ​តំបន់​នោះ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular