ដោយៈ រ៉ាម៉ន / ភ្នំពេញៈ មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថាៈ កាលពីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំ បន្ទាន់មួយ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដោយផ្តោតលើការផ្សព្វផ្សាយស្មារតី អង្គប្រជុំ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌប្ញស្សីកែវ បានដាក់បញ្ជា ចំនួន២ គឺៈ ទី១. សមត្ថកិច្ចជំនាញ ត្រូវរៀបចំផែនការ ចុះរដ្ឋបាលក្នុងមូលដ្ឋាន និងឆែកឆេរ អាវុធជាតិផ្ទុះ។ ទី២. ត្រូវបន្តពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន បញ្ហាអនាម័យ និងវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន (ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ ចំណុច)៕/V-PC