Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកស្រុក​ក្រ...

អ្នកស្រុក​ក្រូចឆ្មារ រាប់រយ​គ្រួសារ នឹង​បាន​ទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ

ដោយៈ សុផល / ភ្នំពេញៈ ប្រជាជន​រាប់រយ​គ្រួសារ នឹង​បាន​ទឹក​ប្រើប្រាស់ និង​សម្រាប់ ស្រោចស្រព​ដំណាំ បន្ទាប់ពី​ប្រឡាយ​ជាច្រើន បាន​ត្រូវ​ស្តារឡើងវិញ​។​

​ដើម្បី​ជួយ​ដល់​ប្រជាកសិករ និង​ជួយសង្គ្រោះ ផ្ទៃដី​ចម្ការ​ដំណាំ និង​បន្លែ នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក ក្រូចឆ្មារ បាន​អញ្ជើញ​ពិនិត្យ ប្រឡាយ​អូរ​ឈ្លើង ដែលមាន​ប្រវែង ១.៣៥០ ម៉ែត្រ គុណ​នឹង ៦ ម៉ែត្រ ជម្រៅ ៥ ម៉ែត្រ ដែល​អាច​ស្រោចស្រព លើ​ផ្ទៃដី ចំនួន ១៧០ ហិកតា ស្មើនឹង ៨៦ គ្រួសារ ស្ថិតនៅ​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​នៅ​ថ្ងៃ​ដដែល​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​លទ្ធភាព នៃ​ការស្ថាបនា អាង​ស្តុក​ទឹក ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ផងដែរ​។ លោក ក៏បាន​បន្ត​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​ទី​២ និង​ភូមិ​ទី​៣ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ និង​ពិនិត្យ​ការ បូមទឹក ពី​ទន្លេមេគង្គ និង​ស្តារ​ប្រឡាយ ព្រែក​គគីរ និង​ប្រឡាយ​ទួល​តាច​ក់​។

​លោក​ឧបនាយករដ្ឋមន្ត្រី កំពុងឧបត្ថម្ភ​គាំទ្រ ដើម្បី​ស្រោចស្រព សង្គ្រោះ​ផ្ទៃដី​ចម្ការ​ដំណាំ និង​បន្លែ​របស់​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២០០ ហិកតា​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular