តារា​ហ្វេ​ស​ប៊ុ​ក​ភេទ​ទី​៣ ស្រី​តា ក្លាយជា Brand Ambassador ផលិតផល​កូរ៉េ

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ដោយសារតែ​ភាពល្បីល្បាញ​ជាមួយ​រូប​សម្រស់​ស្រស់ស្អាត​បូកផ្សំ​នឹង​ទេពកោសល្យ​និយាយ​ចាក់ទឹក​មិន​ផង​នោះបាន​ធ្វើ​ឲ្យ​តារា​ហ្វេ​ស​ប៊ុ​ក​ភេទ​ទី​៣​ស្រី​តា​ត្រូវបាន​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​រូបនាង​ជាពិសេស​គឺ​ម្ចាស់​ផលិត​ធំៗ​តែម្ដង​។

​ជាក់ស្ដែង​ថ្មីៗ​នេះ​ស្រី​តា​ត្រូវបាន​លោកស្រី​កែម​និ​កា​អគ្គនាយិកា​នាយិកា​ក្រុមហ៊ុន​ថែរក្សា​ម្រ​ស់​ប្រេន​KSTB​និង​ប្រេន​KNK​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បានជ្រើសរើស​តារា​ហ្វេ​ស​ប៊ុ​ក ភេទ​ទី​៣​រូបនេះ ទៅធ្វើជា Brand Ambassador ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់កប់ពពក​នឹកស្មាន​មិន​ដល់​។​

​បើតាម​ប្រភព​មួយ​បាន​អះអាងថា​មូលហេតុ​ដែល​លោកស្រី​កែម​និ​កា​ជ្រើសរើស​ស្រី​តា​ធ្វើជា​BrandAmbassador​ដោយសារតែ​លោកស្រី​យល់ថា​តារា​ភេទ​ទី​៣​រូបនេះ​មាន​សម្រស់​ស្រស់ស្អាត​សាច់​សរ​ខ្ចី​មិន​ចាញ់​ស្ត្រីភេទ​ឡើយ​ជាមួយ​រាងកាយ​ដ៏​ស្រ​ឡូ​ន​សិច​ស៊ី​គ្មាន​ក្បាលពោះ​ឡើយ​។​មួយវិញទៀត​ស្រី​តា​គឺជា​តារា​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ទេពកោសល្យ​ជាមួយ​វោហា​ស័ព្ទ​មិនចេះ​រីងស្ងួត​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ដែល​ចូល​មើល​នាង ឡាយ​រាប់​ខេ​ទប់​សំណើច​មិនបាន​។​

ចំណុច​ដូចដែល​បាន​រៀបរាប់​ទាំងអស់​នេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​ហ្វេ​ស​ប៊ុ​ក ភេទ​ទី​៣ ស្រី​តា មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ត្រឹម​មួយប៉ប្រិចភ្នែក ដល់​ថ្នាក់​មាន​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​ល្បីៗ​ឈ្មោះ​នៅ​កម្ពុជា​កូរ៉េ​អាមេរិក​អូស្ត្រាលី​និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​ទាក់ទង​ឲ្យ​នាង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​ជា​បន្តបន្ទាប់​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular