សមាជិក​រដ្ឋសភា ចុះជួយ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

ដោយ​: សុផល / ភ្នំពេញ​:សមាជិក សមាជិកា​រដ្ឋសភា នា​ថ្ងៃទី​១៤​ខែមករា​នេះ បាន​ចុះ​ជួប​ប្រជាជន​នៅតាម​មូលដ្ឋាន ដើម្បី​សួរសុខទុក្ខ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​ជួយ​អភិវឌ្ឍ​ស្រុកភូមិ​នៅតាម​ខេត្ត​នានា​។​

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​បាន​នា យក​អំណោយ​ទៅ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៣៤​គ្រួសារ នៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​លោក នេន ម៉ា​ល័យ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ និង​ជា​សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​អញ្ជើញ​សំណេះសំណាល និង​ពិនិត្យមើល​សមិទ្ធិផល​ចាក់​បេតុង ក្រាល​មុខ អគារសិក្សា នៅ​វិទ្យាល័យ​ស្ទឹងហាវ នៅ​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង​បណ្តោយ ៤៥​ម៉ែត្រ ទទឹង ៧​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​អស់ ចំនួន ៣,៧៨០ ដុល្លារ​អាមេរិក​។ ក្នុងនោះដែរ លោក នេន ម៉ា​ល័យ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជូន​ដល់​ការិយាល័យ​អប់រំ​ស្រុក​ចំនួន ២០០,០០០​រៀល លោកគ្រូ អ្នកគ្រូ ចំនួន​៣៩​នាក់ ដោយ​ក្នុង​១​នាក់ ទទួលបាន​ថវិកា​ចំនួន ៤០,០០០​រៀល និង​ម៉ាស​១​កញ្ចប់ និង​សិស្សានុសិស្ស​ចំនួន​៥៦៦​នាក់ ដោយ​ក្នុង​១​នាក់ ទទួលបាន​ថវិកា​ចំនួន ៥,០០០​រៀល​។

​លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង រួមជាមួយ​លោក​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ទីរជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សមិទ្ធផល​នានា​ដែល​កំពុង​សាងសង់​ក្នុង​វត្តភ្នំ​ស្ទឹងត្រែង ស្ថិតក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ក្នុងឱកាស​នោះ លោក ទ្បូ​យ សុផាត ក៏បាន​ប្រគេន​បច្ច័យ​ចំនួន ៤០ លាន​រៀល ជា​លើក​ទី​២​ជូន​ដល់ វត្ត​ពោធិ៍​ញាណ ហៅ​វត្ត​ព្រះអង្គ​ធំ សម្រាប់​បន្ត​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះអង្គ​ធំ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular