Home ព័ត៌មានអន្តរជាតិ បក្ស​កុំម្មុយ...

បក្ស​កុំម្មុយនីស្ត​ឡាវ​បើក​សមាជ​ជ្រើសតាំង​មេដឹកនាំ​ចំ​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច​

ប្រែ​សម្រួលៈ​វាសនា​/​វៀង​ចន្ទន៍​៖ ឡាវ​បាន​ចាប់ផ្តើម​សមាជ​បក្ស​៥​ឆ្នាំ​ម្តង​កាលពី​ថ្ងៃ​ពុធ ដើម្បី​សំរេច​ក្រុម​មេដឹកនាំ​ប្រទេស និង​អនុម័ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ថ្មី​មួយ នៅ​ពេល​ខ្លួន​ជួប​ការ​ប្រឈម​បណ្តាលមកពី​​ផលប៉ះពាល់​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​១៩​និង​បំណុល​។​

​មន្ត្រី​ជាង​៧០០​នាក់​នៃ​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​កំពុង​ជួប​ប្រជុំ​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​រហូត​ដល់​ថ្ងៃ​សុក្រ ដែល​ក្នុង​អំ​ឡូង​ពេល​នេះ​គណៈកម្មាធិការ​កណ្តាល​ថ្មី​មួយ​និង​ការិយាល័យ​នយោបាយ​នឹង​​ត្រូវ​តែងតាំងឡើង​, នេះ​បើ​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។​

​កាសែត​វៀងចន្ទន៍ ថែមស៍ បាន​និយាយថា​ប្រធានាធិបតី​និង​ប្រធាន​បក្ស លោក​ប៊ុន​ញ៉ាំង វរ​ជី​ត​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ដាក់​កម្រងផ្កា​សំរាប់​យុទ្ធជន​ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោក​​ខាង​លិច​មួយ​ដើម្បី​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ឆ្នាំ​១៩៧៥​។​គណបក្ស​កុំម្មុយនីស្ត​បាន​ចូល​កាន់​អំណាច​ចាប់​តាំងពី​គ្រា​នោះ​មក ហើយ​ជា​ប្រពៃណី វា​ឆ្លុះបញ្ចាំង​អំពី​ប្រព័ន្ធ​ន​យោ​​បាយ​របស់​វៀតណាម​នៅ​ក្បែរ​ខាង​គ្នា​នោះ ទោះជា​យ៉ាងណា​ចិន​កាន់តែ​មាន​ឥទ្ធិពល​នៅ​ទី​នោះ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​ជា​ប្រទេស​ក្រីក្រ​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​៧​លាន​នាក់ ឡាវ​ប្រឈម​បញ្ហា​ប្រឈម​ខាង​ហិរញ្ញវត្ថុ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ធនាគារ​ពិភពលោក​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​នៅ​សប្តាហ៍​នេះ​ថា​«​ការ​​ផ្ទុះ​កូវី​ដ​១៩​កាន់តែ​ទាញ​កំណើន​សេដ្ឋកិច្ច​អោយ​យឺត​ទៅ ដោយ​រុញ​សេដ្ឋកិច្ច​ឡាវ​អោយ​ធ្លាក់​ក្នុង​កំណើន​អវិជ្ជមាន​(​ដើរ​ថយក្រោយ​)​ជា​លើកដំបូង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នា​ឆ្នាំ​១៩៩៨»​។​

​ធនាគារ​ប៉ាន់ស្មាន​ថា ឆ្នាំ​២០២០​សេដ្ឋកិច្ច​ឡាវ​ថយក្រោយ​០,៦​ភាគរយ ហើយ​បំណុល​សាធារណ​កើន​ដល់​៦៩​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​នា​ឆ្នាំ​២០២០ ហើយ​ការបង់​សេវា​បំណុល​ក្រៅ​ប្រទស​មាន​​ចំនួន​១,២​ពាន់​លាន​ដុល្លារ​។​

​ឡាវ​ជាប់ជំពាក់​ចិន​ច្រើនជាងគេ និង​បន្ទាប់មក​ផ្សារ​មូលប​ត្រថៃ​។​

​ចំ​ពេល​មាន​បន្ទុក​បំណុល​ធ្ងន់​ក អាជ្ញាធរ​អគ្គិសនី​ឡាវ​(EdL) ដែល​ជា​របស់​រដ្ឋ​កាល​ពី​ឆ្នាំ​មុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អោយ​ក្រុមហ៊ុន​ចិន​កាន់កាប់​ចំណែក​ភាគហ៊ុន​ភាគ​ច្រើន​លើ​​បណ្តាញ​ចែកចាយ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​របស់​ប្រទេស នេះ​បើ​តាម​ប្រភព​ពី​មនុស្ស​ដែល​ដឹង​រឿង​នេះ​៕

​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​បើក​សមាជ​៥​ឆ្នាំ​ម្តង​កាលពី​ថ្ងៃ​ពុធ ដើម្បី​ដាក់ចេញ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ថ្មី​និង​រើស​ក្រុម​មេដឹកនាំ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular