​ពង្រីក​ផ្លូវ​ចាស់ ទៅជា​ផ្លូវភ្លោះ​រៀបចំ​សួនច្បារ កែលម្អ​សោភ័ណភាព ក្រុង​ស្ទឹងត្រែង​

​ដោយៈ សុខុម / ស្ទឹងត្រែងៈ ក្រុមមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នេះ បាន​ចុះទៅ​សិក្សា​បាញ់ថ្នាំ គំនូស​ជា​សញ្ញា​សម្គាល់ ដើម្បី​ពង្រីក​ផ្លូវភ្លោះ គ្រោង​នឹង​រៀបចំ​សួនច្បារ នៅ​កណ្ដាលផ្លូវ ចូល​ក្រុង​ស្ទឹងត្រែង ឱ្យមាន​សោភ័ណភាព​ទាក់ទាញ​។​

​សព្វថ្ងៃនេះ ផ្លូវ​កាន់តែ​រួម​តូច ដោយសារ​ប្រជាពលរដ្ឋ បាន​សង់​លំនៅដ្ឋាន រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ក្រុង ដោយ​មិនមាន​របៀបរៀបរយ ទាល់តែសោះ ។ ដោះស្រាយ​បញ្ហា កាន់តែ​រីក​ធំ​ទាំងនេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង មាន​គម្រោង​ស្ថាបនា​ផ្លូវ​ដាក់លូ និង​មាន​សួនច្បារ នៅ​ចំ​កណ្ដាល ដាក់​បង្គោល​ភ្លើង បំភ្លឺ​សងខាង​ផ្លូវ ព្រោងព្រាត ។​

​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថាៈ ក្រុមមន្ត្រី កំពុង​ចាប់ផ្ដើម​ចុះ​សិក្សា ស្ថាបនា​ផ្លូវ​ចាស់​ឡើងវិញ (​ផ្លូវ​ចូល​ក្រុង​) ដែលមាន​ចម្ងាយ​ប្រមាណ ១.៨០០ ម៉ែត្រ ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ ៩ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ គេ​គ្រោង​នឹង​ពង្រីក​ផ្លូវភ្លោះ​សងខាង ឲ្យ​បាន​ទទឹង ២០ ម៉ែត្រ មាន​ទាំង​សួនច្បារ នៅ​ចំ​កណ្ដាល មាន​ដាក់​អំពូល​ភ្លើង បំភ្លឺ​ពេលយប់ នៅ​សងខាង​ផ្លូវ​ទៀតផង​។​

​អ្នកនាំពាក្យ​សាលាខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថាៈ ជាដំបូង ចុះ​សិក្សា ហើយ​ពន្យល់​ប្រាប់​ដល់ ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​ត​យ៉ាប លើ​ចំណីផ្លូវ ឲ្យ​គាត់​រុះរើ​ចេញ​។ បន្ទាប់មក មន្ទីរជំនាញ រៀបចំ​កាយ​ប្រព័ន្ធ​ប្រឡាយ ដាក់លូ សារជាថ្មី​។​

​លោក​ម៉ែន គុង បានបញ្ជាក់​ថាៈ កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០២០ ចុងឆ្នាំ​នេះ យើង​បន្ថែម​មាន​ចម្ងាយ​ត្រឹម ២០០ ម៉ែត្រ រួច​ចាប់ផ្ដើម​ដាក់​ប្រព័ន្ធ​លូ​ផ្លូវ​បន្តទៀត នៅក្នុង​គម្រោង​ចំណាយ ឆ្នាំ​២០២១ ។​
អ្នកលក់ដូរ​នំ​បញ្ចុក​នៅ​ម្ដុំ​កងចក្រ​និង​តូប​លក់​កាហ្វេ​បាន​លើកឡើងថា​ការអភិវឌ្ឍ​ខេត្ត​មានការ​ប៉ះពាល់​ទៅលើ​អ្នក​ត​យាប​លក់ដូរ​ជាច្រើន​កន្លែង​។​ពួកគាត់​នឹង​សម្រេចចិត្ត​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ដើម្បី​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​ក្រុង​ស្ទឹងត្រែង​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular