រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​បួន​នាក់​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត Ford Ranger ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ បុក​ម៉ូតូ​បើក​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ចំណែក​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​និង​ស្រាល​៤​នាក់ បាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ បានកើត​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ទល់មុខ​ច្រកចូល​ហ្គ្រែ​ន​ភ្នំពេញ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​គេ​ឃើញ​មាន​បុរស​ម្នាក់​បើក​រថ​យ្ត​ម៉ាក Ford Ranger ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-2290 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​ខាងលើ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មាន​ម៉ូតូ​ម៉ាក​ស្មាស់​វី​សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-3817 បើកបរ​ដោយ​បុរស​ម្នាក់ នឹង​អ្នករួមដំណើរ​បីនាក់​ទៀត​ជា​ប្រពន្ធ​នឹង​កូនតូចៗ បានធ្វើ​ដំណើរ​បញ្ច្រាសទិស​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​មិនទាន់​ផុត​ផង ក៏​ត្រូវបាន​រថយន្តបុក​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ផ្លោង​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​របួសធ្ងន់​២​នាក់ ជា​ឪពុកម្តាយ​ចំណែក​កូនតូចៗ​រងរបួស​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កន្លែងកើតហេតុ និង​ប្រគល់​បន្តទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular