Home ព័ត៌មានអន្តរជាតិ ការនាំចេញ​របស...

ការនាំចេញ​របស់​ចិន​ក្នុង​ឆ្នាំ​២០២០​កើនឡើង ត្បិត​មាន​វីរុស​កូរ៉ូណា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការនាំចេញ​របស់​ចិន​បាន​កើនឡើង​ក្នុង​ឆ្នាំ ២០២០ ទោះបី​មាន​សម្ពាធ​ពី​វីរុស​កូរ៉ូណា​និង​សង្គ្រាមព​ន្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​រុញ​ឱ្យ​មាន​អតិរេក​(ផលលើស)ពាណិជ្ជកម្ម​រហូតដល់ ៥៣៥ ពាន់​លាន​ដុល្លារ​។​

​ទិន្នន័យ​គយ​បានបង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការនាំ​ចេញ​បាន​កើនឡើង​៣,៦ ភាគរយ​លើ​ឆ្នាំ​២០១៩ ស្មើនឹង​២,៦ លាន​លាន​ដុល្លារ ដែល​ជា​ការកើនឡើង ០,៥ ភាគរយ​ប្រចាំឆ្នាំ​។ ការនាំ​ចូល​បាន​ធ្លាក់ចុះ ១,១ ភាគរយ​មក​នៅត្រឹម​ជាង​២​លាន​លាន​ដុល្លារ​ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ខ្លាំង​នៅ​ឆមាស​ទី​ពីរ​បន្ទាប់​ពី​ចិន​បាន​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ដំបូង​គេ​ដែល​ងើប​ឡើងវិញ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​។​

​ការនាំ​ចេញ​ទៅ​កាន់​សហ​រដ្ឋ​អាម៉េរិក​បាន​កើនឡើង ៧,៩ ភាគរយ​លើ​ឆ្នាំ ២០១៩ ស្មើនឹង ៤៥,២​ពាន់​លាន​ដុល្លារ​ទោះបី​មាន​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ភាគច្រើន​ដោយ​រដ្ឋបាល​ត្រាំ​ក្នុង​ជម្លោះ​ជាមួយ​​ប៉េកាំង​ជុំវិញ​បច្ចេកវិជ្ជា​និង​សន្តិសុខ​ក៏​ដោយ​។ ការនាំ​ចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង ៩,៨ ភាគរយ​ស្មើនឹង ១៣,៥ ពាន់​លាន​ដុល្លារ ដែល​ជំរុញ​ដោយ​ការសន្យា​របស់​ទីក្រុង​ប៉េកាំង​ជា​ផ្នែក​​មួយ​នៃ​ការបញ្ឈប់​ជម្លោះ ដើម្បី​ទិញ​សណ្តែកសៀង ឧស្ម័ន​ធម្មជាតិ និង ការនាំ​ចេញ​ផ្សេងៗ​ទៀត​របស់​អាម៉េរិក​។​

​អ្នក​នាំ​ចេញ​របស់​ចិន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ឆាប់​បើក​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​និង​តម្រូវការ​ម៉ាស់​និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដែល​ផលិត​នៅ​ចិន​។​

​អ្នក​នាំ​ចេញ​បាន​ដណ្តើម​ចំណែក​ទីផ្សារ​ពី​ដៃគូ​ប្រកួតប្រជែង​បរទេស​ដែល​នៅ​កំពុង​ប្រឈម​នឹង​ការទប់ស្កាត់​មេរោគ​កូរ៉ូណា​ប៉ុន្តែ​គុណប្រយោជន៍​នោះ​ត្រូវ​គេ​រំពឹងថា​នឹង​ថមថយ​នៅពេល​វ៉ាក់សាំង​ការពារ​​ត្រូវ​បាន​ចាក់​ទូលំទូលាយ​ហើយ​សេដ្ឋកិច្ច​ផ្សេងទៀត​នឹង​វិល​មក​រក​ភាពប្រក្រតី​វិញ​។ តម្រូវការ​សម្រាប់​វេជ្ជសាស្ត្រ​ក៏​នឹង​ថមថយ​ផងដែរ​៕

​ការនាំចេញ​របស់​ចិន​បាន​កើនឡើង​ក្នុង​ឆ្នាំ ២០២០ ត្បិត​មាន​វីរុស​កូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular