មន្ត្រី ក​.​ប​.​ប​. រកឃើញ​ទំនិញ​ផ្ទុក​សារធាតុ​គីមី​បូរ៉ា​ក់ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅ​ផ្សារ​ត្រាំខ្នារ

ដោយៈ តាកែវ / តាកែវៈ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប ទំនិញ​ក្លែងក្លាយ ខេត្តតាកែវ (​ហៅ​កាត់ ក​.​ប​.​ប​.) កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ បាន​រកឃើញ​ងៀត​បបែល មាន​ផ្ទុក​សារធាតុ គីមី​បូរ៉ា​ក់ ចំនួន ៥ គីឡូ​កន្លះ និង​ទំនិញ​ជា ប្រភេទ​គ្រឿង​កំប៉ុង ចំនួន ១៨ ដប សាច់​ប៉ាត់​តេ ៨ គី​ឡី​ក្រាម ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅក្នុង​ផ្សារ​ត្រាំខ្នារ ស្ថិតនៅក្នុង​ស្រុក​បាទី ។ ក្រោយ​ការរកឃើញ​នេះ អាជីវករ​មួយចំនួន ត្រូវបាន​ព្រមាន ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា​។​

​លោក លី សេរី​សម្បត្តិ ប្រធាន​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បានឱ្យដឹងថាៈ ការចុះពិនិត្យ នេះដែរ មន្ត្រី​ជំនាញ​យើង បាន​ពិនិត្យ​ទៅលើ​ការដាក់ តាំង​លក់​គ្រឿង​កំប៉ុង (​អីវ៉ាន់​ចាប់​ហ៊ួ​យ​) ដើម្បី​រកមើល​គ្រឿង​កំប៉ុង​ណា ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សភាព​ចាស់ ច្រេះ កំពិត ពិសេស​យើង ក៏បាន​ណែនាំ​ទៅដល់ ក្រុមអាជីវករ ឲ្យ​រៀបចំ​ទុកដាក់​របស់​លក់ដូរ ធ្វើ​យ៉ាងម៉េច លក់​ឲ្យ​មាន​ស្តង់ដារ បច្ចេកទេស​ត្រឹមត្រូវ ជៀសវាង​ដាក់លក់ ត្រូវ​ថ្ងៃ ដែល​ធ្វើ ឲ្យ​ទំនិញ​នោះ ឆាប់​ខូចគុណភាព ហើយ​គ្រឿង​កំប៉ុង​ណា ដែលមាន​សភាព​មិនល្អ ឬ​ហួស កាលបរិច្ឆេទ សូមកុំ​ដាក់លក់ ជូន​អត​ថិ​ជន ត្រូវ​យកទៅ​រក្សាទុក ដាច់ដោយឡែក​ពីគ្នា ឬ​យកទៅ​បំផ្លាញចោល ដោយ​ខ្លួនឯង ។ បន្ទាប់ពី​បញ្ចប់​ការត្រួតពិនិត្យ​ទំនិញ​នោះ មន្ត្រី​ជំនាញ បានធ្វើ​តេស្ត​បឋម ទៅលើ​ចំណីអាហារ គ្រឿង​សមុទ្រ និង​បន្លែ ជាច្រើន​មុខ ក្នុងនោះ​យើង​បាន​រកឃើញ​វត្តមាន​ប៉ូ​រ៉ា​ក់ ដែលជា​សារធាតុ​គីមី នៅក្នុង​ងៀត​បបែល ហើយ​ក៏បាន​ដកហូត យកមក​បំផ្លាញ់ចោល ភ្លាមៗ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular