ថ្ងៃនេះ​ថៃ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​២​នាក់ និង​ឆ្លង​២៧១​នាក់​បន្ថែម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​(​បាងកក​ប៉ុស្តិ៍​)៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាសថា​អ្នកជំងឺ​កូវី​ដ​១៩​ពីរ​នាក់​បាន​ស្លាប់ និង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​បន្ថែម​២៧១​នាក់​ទៀត ក្នុងនេះ​២៥៩​នាក់​ឆ្លង​​ក្នុងស្រុក និង​១២​នាក់​ចូល​មក​ពី​ក្រៅប្រទេស​។​

​ជាមួយ​នឹង​ចំនួន​ថ្មី​នេះ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​១១.២៦២​នាក់ និង​៦៩​នាក់​ស្លាប់​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ បាន​និយាយថា អ្នក​ស្លាប់​ម្នាក់​ជា​បុរស​អង់គ្លេស​វ័យ​៧១​ឆ្នាំ ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ​ទី​រ៉ូ​អ៊ីត​និង​មហារី​កផងដែ​រ​។​បុរស​នេះ​បានមក​​ដល់​ថៃ​ក្នុង​ដំណើរ​មក​ពី​អង់គ្លេស​កាលពី​ថ្ងៃ​៧​ធ្នូ​និង​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​។​នៅ​ថ្ងៃ​១១​ធ្នូ គាត់​ក្តៅខ្លួន​និង​ក្អក​និង​ត្រូវបាន​ពិនិត្យឃើញ​ថា​រលាក​សួត​ដោយសារកូ​វីដ​១៩​។​ស្ថានភាព​របស់​គាត់​ចេះតែ​ធ្ងន់​​ធ្ង​រនិង​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​

​អ្នក​ស្លាប់​ម្នាក់​ទៀត​ជា​ពលករ​ថៃ​អាយុ​៥៣​ឆ្នាំ​ដែល​កើត​ទឹកនោមផ្អែម​ផងដែរ​។​បុរស​នេះ​បាន​ធ្វើដំណើរ​ទៅ​៣​ខេត្ត​តាម​រថយន្ត​ឯកជន​របស់​គាត់ មុន​ក្តៅខ្លួន ក្អក​និង​ឈឺ​ក្បាល​នៅ​ថ្ងៃ​០៣​មករា​។​បុរស​នេះ​​ស្លាប់​កាលពី​យប់​ថ្ងៃ​ពុធ​ក្រោយ​ពិនិត្យឃើញ​មានកូ​វូដ​១៩​និង​រលាក​សួត​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី ខេត្ត​សាមុត សា​ខន​មាន​អ្នក​ឆ្លង​ដល់​ទៅ​១៧២​នាក់ ដោយ​២​នាក់​ជា​ជនជាតិ​ថៃ និង​សល់​ពី​នេះ​ជា​កម្មករ​ចំណាកស្រុក​ទាំងអស់​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១៥​ធ្នូ​មក ពេល​កូវី​ដ​១៩​រលក​ទី​២​វាយប្រហារ​ថៃ​ចេញពី​ផ្សារ​លក់​អាហារ​សមុទ្រ​មួយ​នៅ​សាមុត សា​ខន វីរុស​កូរ៉ូណា​បាន​ចម្លង​មនុស្ស​៧.០២៥​នាក់ និង​សម្លាប់​មនុស្ស​៩​នាក់​។​

​នៅ​ទូទាំង​ពិភពលោក មនុស្ស​៧៤២.៤០២​នាក់​ទៀត​បាន​ឆ្លង​វីរុស​កូរ៉ូ​ណានៅ​២៤​ម៉ោង​កន្លងទៅ ធ្វើអោយ​ពិភពលោក​តាំងពី​មុន​មក​មាន​អ្នក​ឆ្លង​៩២,៧៧​លាន​នាក់ រី​ឯ​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​សរុប​​ឡើងដល់​១,៩៩​លាន​នាក់​ក្រោយ​បន្ថែម​អ្នកស្លាប់​១៦.២៨៨​នាក់​ទៀត​។​អាម៉េរិក​នៅតែ​នាំមុខគេ​ខាង​ចំនួន​ឆ្លង​និង​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ គឺ​ឆ្លង​២៣,៦២​លាន​នាក់ និង​៣៩៣.៩២៨​នាក់​បាន​​ស្លាប់​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular