មេបញ្ជាការ​កងទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​កម្លាំង​ជួយ​សង់ផ្ទះ​ជួន​អតីតយុទ្ធជន​

​ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​ន៌​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីក្រោម​ឱវាទ ចំនួន​៩៩​នាក់ ចុះ​លើក​ផ្ទះ​១​ខ្នង​ជូន​អតីតយុទ្ធជន ដែលជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ ទំហំ​៤​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ចំណាយ​ថវិកា​អស់​ចំនួន ១០.៨០០.០០០​រៀល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ន៌​អតីតយុទ្ធជន​កម្ពុជា​។

​អតីតយុទ្ធជន​រូបនោះ​ឈ្មោះ​ឃុ​ត ឃ​ន អាយុ​៥១​ឆ្នាំ ជា​និវត្តជន មាន​ប្រពន្ធ​ឈ្មោះ​សាត់ សុ​ខៀន អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្រែ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular