ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ Galaxy navatra international ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញបទចម្រៀង ដំបូងរបស់ខ្លួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
ប្រភពពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅ របស់ផលិតកម្ម Galaxy navatra បានឲ្យដឹងថាៈ បទចម្រៀង តារាចម្រៀង ដែលនឹងបើកទំព័រ ជាប្រវត្តិសាស្ត្រ មុនគេ លើ Galaxy Navatra International គឺ Tempo Tris ដោយលោក Tempo Tris ជាអ្នកនិពន្ធ និងជាអ្នកច្រៀង ដោយផ្ទាល់តែម្ដង។ បទនោះ មានចំណងជើងថា ” Bad Boy ” ដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារ ជាច្រើនទៀត។
លោក យឹម តាស្រង់ បានបន្ថែមឲ្យដឹងទៀតថាៈ គោលដៅចម្បង នៃការបង្កើតផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍សិល្បៈ នៃចម្រៀងសម័យ របស់កម្ពុជា ដើម្បីដើរចូលទីផ្សារបរទេស។ ដើម្បីឲ្យមានគុណភាព រាល់បទចម្រៀងនីមួយៗ គ្រប់បទចម្រៀង សុទ្ធតែសម្រិតសម្រាំង នៃការថត ជាខ្លាំង ក្នុងនោះ ដែរ បទខ្លះ ក្រុមហ៊ុន ហ៊ានចំណាយ ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។
មុនស្ដាប់បទចម្រៀង ប្រិយមិត្ត អាចមើលរូបភាពត្រួសៗ ដែលត្រៀមចេញ នៅថ្ងៃទី២២ មករា ខាងមុខនេះ៕/V.mara