ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ: កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស ម៉េត មេបញ្ជាការរងទទួលបន្ទុកកិច្ចការប្រចាំបញ្ជា ប្រចាំថ្ងៃ ប្រចាំប្រយុទ្ធ សម្រាប់វេនទី២ នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងបោសសម្អាត និងដាំដុះបន្លែចម្រុះ នៅសួនបន្លែទី១ និងចិញ្ចឹមសត្វរបស់អង្គភាពទៅតាមផែនការ ដោយអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដាក់ចេញផែនការប្រឡងប្រណាំងការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ តាមបណ្តាការិយាល័យជំនាញពាក់ព័ន្ធគ្រប់បណ្តាកងឯកភាពចំណុះ ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបប ដែលមានស្រាប់, ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព។ ជាពិសេសចូលរួមចំណែកក្នុងផែនការយុទ្ធសាស្ត្រលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ៕
