ស្ពៃក្ដោប​ទ្រង់គ្រឿង

2720
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ
– សាច់ជ្រូក
– ស្ពៃក្ដោប
– ស្លឹក​គូឆាយ
– ម្រេច
– ខ្ទឹមស
– ស្ករស
– ស្លឹក​ខ្ទឹម
– ជី​វ៉ាន់ស៊ុយ
– ប្រេង
– ស៊ុប​ខ្នរ
– ទឹកស៊ីអ៊ីវ​។​

+ វិធី​ធ្វើ
– ចិញ្ច្រាំ​ខ្ទឹមស​ឲ្យ​ល្អិត ចិញ្ច្រាំ ឬ​កិន​សាច់ជ្រូក ហាន់​ជី​វ៉ាន់ស៊ុយ និង​ស្លឹក​ខ្ទឹម​ឲ្យ​ខ្លីៗ បន្ទាប់មក​ដាក់​ក្នុង​ចានគោម​ជាមួយគ្នា បន្ទាប់មក​ដាក់​គ្រឿង​ដូចជា​ស្ករស ម្រេច និង​ស៊ុប​ខ្នរ​។ ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​ពូត​ជា​ដុំ​ប៉ុនៗ​មេជើង​។
– លាបប្រេង​ក្នុង​ចាន​បន្តិច ហើយ​យកសា​ច់ពូត​នោះ​ដាក់​ក្នុង​ចាន​យកទៅ​ចំហុយ​ប្រហែលជា​១០​នាទី​។​
– ស្ពៃក្ដោប​កាត់​ធាង​ចេញ យកតែ​ស្លឹក​លាង​ទឹក​ឲ្យ​ស្អាត ហើយ​យកទៅ​ស្រុស​ជាមួយ​ផ្កា​គូឆាយ​ប្រហែល​១​នាទី​។
– បន្ទាប់មក​យកទៅ​ត្រាំ​ទឹកកក ឬ​ក្លាស់​សេ​។ ធ្វើបែបនេះ​ដើម្បី​ឲ្យ​វា​នៅ​ស្រស់​និង​ស្រួយ​ល្អ​។ បើ​ចង់​ឲ្យ​វា​កាន់តែ​ស្រួយ​ល្អ ត្រូវ​ត្រាំ ឬ​ក្លាស់​សេ​ឲ្យ​យូរ​។​
– យក​ស្ពៃក្ដោប​នោះ រុំ​ពី​ក្រៅ​សាច់ជ្រូក ហើយ​ចង​ដោយ​ស្លឹក​គូឆាយ​។ ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេង​ចូល បន្ទាប់មក​ដាក់​ស្ពៃ​នោះ​បំពង​២​នាទី​។ ចុងក្រោយ​ស្រង់​ដាក់​ចាន ហើយ​ចុច​ជាមួយ​ទឹកស៊ីអ៊ីវ​ជាការ​ស្រេច ៕ ប្រភព​: itcambo.com​

ទីតាំងផ្សាយពាណិជ្ជកម្ម