ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កកូរ
(ក៏កូរ)
កិរិយាសព្ទ
កូរញយៗ
កកូរត្រុំ ឬ សម្ល ។
នាមសព្ទ
ឈ្មោះសម្លខ្មែរមួយប្រភេទ
សម្លកកូរ ។
កកេរ
(ក៏កេរ)
កិរិយាសព្ទ
ខាំរឿយ ៗ ដើម្បីឲ្យដាច់
កកេរពោត, កណ្តុរកកេរទូ ។
កកែកករ
(ក៏កែក៏ករ)
កិរិយាវិសេសន៍
សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី
កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។
នាមសព្ទ
សំដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី
កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ ។
កកែកកកោក
(ក៏កែកក៏កោក)
កិរិយាវិសេសន៍
សំដីនិយាយគ្នា ឮសូរកោក ៗ ច្រើនដង ។
នាមសព្ទ
សំដីនិយាយគ្នា ឮសូរកោក ៗ ច្រើនដង ។
កកែងកកោង
(ក៏កែងក៏កោង)
គុណសព្ទ
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។
នាមសព្ទ
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន ។