Home ព័ត៌មានសំខាន់ៗ ​រយៈពេល​​៤​ឆ្...

​រយៈពេល​​៤​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ជាង​៨​ពាន់​លាន​ដុល្លារ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក ឃាង ភា​រម្យ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​លើកឡើងថា​ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក​នេះ​ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​ ២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានចេញ​លិខិតអនុញ្ញាត​សាង សង់​ចំនួន​១.៥១៤​គម្រោង​លើ​ផ្ទៃដី​ចំនួន​១៤.៧៣៦.៥៥៩​ម៉ែត្រការ៉េ​ដែល​ប្រើប្រាស់​ទុនវិនិយោគ​ប្រមា​ណ​ជាង​៨​ពាន់​លាន​ដុល្លា ។ តម្លៃ​ដី​បាន​លោក​ឡើងដល់ មួយម៉ែត្រការ៉េ មួយម៉ឺន​ដុល្លារ​នៅតាម​បណ្តោយ​ឆ្នេរ ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសី ហនុ នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយអង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​មាន​សំណង់​អគារ​ខ្ពស់ៗ (​គិត​ចាប់ពី​៥​ជាន់​ដល់​៥៣​ជាន់​) មាន​ចំនួន៥៧៣ គម្រោង ។ លោក​បានលើកឡើង​ថាបើ​តាម​របាយការណ៍​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​សំណង់​យើង​បាន ចេញ​លិខិត​អនុ​ញ្ញាត់​សាងសង់​យើង​រាប់​គិត​ចាប់ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​ ២០២០ គឺមាន​ចំនួន​១.៥១៤​គម្រោងដែល​ផ្ទៃក្រឡា​សំណង់​មាន​ចំនួន ១៤.៧៣៦.៥៥៩​ម៉ែត្រការ៉េ ។សរុប​ជា​ទុនវិនិយោគ​ជាង​៨​ពាន់​លាន​ដុល្លារ​។​

លោក ឃាង ភា​រម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ ៕

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ដែលជា​វាល​គ្មិ​ន​មួយរូប​នៅក្នុង​សន្និសីទ​នេះ​បានលើកឡើង​ឲ្យ​ដឹង​ផងដែរ​អំពី​វឌ្ឍនភាព​របស់​ក្រុងព្រះសីហនុ​បានលើកឡើង​ថាជាមួយនិង​ការកើនឡើង​នៃ​វិស័យ​សំណង់​ក្នុង​ ក្រុងព្រះសីហនុ​បានធ្វើ​ឲ្យ​ទីផ្សារ​ដី​នៅ​ក្រុងព្រះសីហនុ​កើនឡើង​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​គឺ​តម្លៃ​ដី​ក្នុង​ក្រុងព្រះសីហនុ​កាលពី​ឆ្នាំ​២០១៨​និង​២០១៩ នៅ​កន្លែង​ទីតាំង​ខ្លះ​មានតម្លៃ​រហូតដល់ ១ ម៉ឺន​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២០ ដោយសារ​បញ្ហា​កូ​វីដ​១៩​តម្លៃ បាន​ស្រុតចុះ​បន្តិច ហើយ​បច្ចុប្បន្ន​តាម​ការដឹងរ​បស់​លោក​តម្លៃ​ដី​យ៉ាងហោចណាស់​ក៏​តម្លៃ ៦​ពាន់​ដុល្លារ​ដែរ​ក្នុង​១​ម៉ែត្រការ៉េ​នោ​តំបន់ឆ្នេរ​ដែលជា​តំបន់​សំខាន់ៗ​។

​លោក អ៊ី សុខ​ឡេង ក៏បាន​លើកឡើង​ឲ្យ​ដឹងផង​ដែរ​ថាប​ច្ច​ប្បន្ន​ក្រុងព្រះសីហនុ​មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ចំនួន​២៤,០០០ ពាន់​គ្រួសារ​ប្រជាពលរដ្ឋ​សរុប​៨៤០០០​នាក់ ក្នុងនោះ​ជនបរទេស​ដែល​រស់នៅ​អចិន្ត្រៃយ៍ ១៦០០០ នាក់ ជនបរទេស​ភាគ​ច្រើ​នេះ​ជា​ជនជាតិ​ចិន និង​ជនបរទេស​ដែល​តិចជាងគេ​មានតែ​ម្នាក់​គឺ​ជនជាតិ​ប៉ា​គី​ស្ថាន ។ ក្រុង មាន​សង្កាត់ ៤ ភូមិ​ចំនួន ១៥ មាន​ឆ្នេរ​ប្រវែង ២៤.៥​គីឡូម៉ែត្រ ក្នុងចំណោម​ឆ្នេរ​សរុប​របស់​ខេត្ត​គឺ ១៧៥​គីឡូម៉ែត្រ ។ មាន​កោះ​ចំនួន ៥ ខណៈ​ទូទាំង​ខេត្ត​មាន ៣២ កោះ ។ មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាចឱ្យ​នាវា​ចូល​ចត​លើកដាក់​ទំនិញ​ក្នុង​ជម្រៅ​ទឹក ១០​ម៉ែត្រ​កន្លះ​មាន​ប្រវែង​១៨៦០​ម៉ែត្រ​អាច​ឲ្យ​នាវា​ធំៗ​ចូលចិត្ត​បាន​ចំនួន ១២​គ្រឿង​។​មាន កន្លែង​ផ្ទុក​កុងតឺន័រ​បាន​២១០០០ ធី​អី​យូ (​កុងតឺន័រ​ដែលមាន​ទំហំ ២០ ហ្វី​ត​” feet”) ។ ប្រព័ន្ធ​ផ្លូវដែក​ដែក​ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ​មាន​ប្រវែង ២៦៤​គីឡូម៉ែត្រ​បច្ចុប្បន្នផ្លូវដែក​នេះ​ប្រើប្រាស់​ក្នុង​ការដឹក​ប្រេង​, ដឹក​អ្នកដំណើរ និង ដឹកទំនិញ​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​និង​ទំនិញប្រើប្រាស់​ច្រើន​មុខ​ទៀត។​ផ្លូវគោក​ដែល​សំខា ន់​គឺ​ផ្លូវជាតិ​លេខ ៤ ដែលមាន​ចម្ងាយ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ២៣០ គីឡូម៉ែត្រ ។ មាន​ផ្លូវ​ល្បឿន​លឿន​នៅ​កំពុ ង​ស្តាប​នា​ប្រវែង ១៩០ គីឡូម៉ែត្រ​គម្រោង​នៃ​ការស្ថាបនា​នេះ​មាន​រយៈពេល ៤៨ ខែ​បច្ចុប្បន្ន​ផ្លូវ​ល្បឿន​នេះ​ស្ថាបនា​បាន ៣០ ភាគរយ​ហើយ ។​

​លោក​អភិបាលក្រុង​បាន​បន្ត​ឲ្យ​ដឹងថា​៖​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​សមិទ្ធ​ផល​នៃ​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​ដ៏​ច្រើន​។​ទីមួយ​សមិទ្ធផល​ដែល​បាន​ពី​គម្រោង​របស់​ថ្នាក់ជាតិ​ដែល​ក្នុងនោះ​មាន​ផ្លូវ​ទាំង ៣៤​ខ្សែ​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្ដល់​ថវិកាបម្រុងរ​បស់​ជាតិ​ហើយ​និង​គោលការណ៍​យក​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត ។ ការអនុវត្ត​គម្រោង​នេះ​អនុវត្ត​សម្រេច​គឺ ១០០% ការ​ដាក់លូ ១០០% ការ​អ៊ុត​កៅស៊ូ​អា​សេ​បាន ៣០ ភាគរយ​ហើយ ក្រៅពីនោះ​ការបំពាក់​ភ្លើង​ការរៀបចំ និង​សួនច្បារ សរុប​គម្រោង​នេះ​សម្រេចបាន​ប្រមា ណ៩៥​ភាគរយ​ហើយ​។

​ក្នុង​គម្រោង​របស់​គណៈ​កម្ម​ការអភិវឌ្ឍ​ឆ្នេរ​ជំហាន​ដំបូង​យើង​កំពុង​ស្ថាបនា​បន្ទប់ទឹក​ដែលមាន​ស្តង់ដារ​៩​ទីតាំង​ក្នុងនោះ​គឺ​ឆ្នេរ​អូ​ឈើទាល​ចំនួន​៣​ទីតាំង​ឆ្នេរ​អូរត្រេះ​មួយ​,​អូរត្រេះ​ពី​ចំនួន​៥ ទីតាំង​និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ចំនួន​មួយកន្លែង ។ ក្រៅពី​ផ្លូវ ៣៤ ខ្សែ រាជរដ្ឋាភិបាល​បានប្រគល់​ភារកិច្ច​ឲ្យ​ទៅ​ក្រសួង​សាធារណការ​ស្ថាបនា​ផ្លូវ​ចំនួន ១១ ខ្សែ បន្ថែមទៀត​ដែល​ចំណាយ​ថវិកា ១00 លាន​ដុល្លារ​បន្ថែមទៀត ។ ផ្លូវ​ទាំង ១១ ខ្សេ​នេះ​លទ្ធផល​សម្រេចបាន​គឺ ២១​ភាគរយ​ហើយ​ប៉ុន្តែ​ផ្លូវ​ខ្លះ​ត្រូវបានធ្វើ​ជិត​ហើយៗ នៅសល់តែ​ផ្លូវ​លេខ ១៤១ B ប៉ុណ្ណោះ​ដែលមាន​ភាព យឺតយ៉ាវ​ដោយសារ​មិន​តាន់​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ចប់ ។​ជាមួយនេះ​ក៏​នៅមាន​គម្រោង​ថ្នាក់​ខេត្ត​ពាក់ព័ន្ធ​នឹង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្នាំ ២០២០មាន​ផ្លូវ​ចំនួន៨ខ្សែ​និង​ការដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ភ្លឺ​ផ្លូវ ។ផ្លូវ​ទាំង៨ ខ្សែ​បូកសរុប​ទាំង​ស្ពាន​មាន​ប្រវែង ៤០៣៩ ម៉ែត្រ ។ បើ​យោងតាម​លោក អភិបាលក្រុង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មោ​ក្រុង​ប្រ​ហ​សីហនុ​បាន​ចំណាយ​ថវិកាជាតិ​មិន​ក្រោម ៥០០​លាន​ដុល្លារ​នោះទេ ។​

​គួរបញ្ជាក់​ជូន​ថា​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០២១ វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូល ដ្ឋា​ន​ឃុំ សង្កាត់​និង​ទិសដៅ​ការងារ​បន្ត​ខេត្ត​ព្រះសីហនុ នា​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រ ។​សន្និសីទ​នេះ​មាន​គោលដៅ​បំផុស​និង​បង្ហាញ​ជា​សាធារណៈ​នូវ​យន្តការ​ប្រជាធិបតេយ្យ ថ្នាក់ក្រោម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន ខិតខំ​ប្រឹងប្រែង​បំពេ ញការងារ​សម្រេចបាន ក្នុង​ការផ្តល់​សេវាសាធារណៈ និង​អ​ភ​វិ​ឌ្ឍ​ន៍​មូលដ្ឋាន​ឃុំ សង្កាត់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular