ដោយៈសុផល/ភ្នំពេញ៖ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោងផាក លែន ៦A នៅតំបន់ជ្រោយចង្វារនេះនិងគ្រោងប្រកាសថ្ងៃបើកលក់គម្រោងជាផ្លូវការនាពេលឆាប់ៗនេះ។
គណៈគ្រប់គ្រងជាន់ខ្ពស់របស់ជីបម៉ុងលែនបានអះអាងថាគម្រោងផាក លែន ៦A ត្រូវបានសិក្សាយ៉ាងលម្អិត ដើម្បីផ្តល់ជូនគម្រោងលំ នៅ ឋានដ៏ទំនើប និងប្រកបដោយភាពជឿជាក់បំផុតសម្រាប់ការរស់នៅក្នុងតំបន់ជ្រោយចង្វារ។
ជីប ម៉ុងលែន តែងតែរក្សាគោលតម្លៃរបស់ខ្លួនក្នុងការផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅ និងជឿជាក់បំផុតក្នុងការរស់នៅ។
តាមរយៈភាពប្រទាក់ក្រឡាគ្នារបស់ ជីប ម៉ុង គម្រោង ផាក លែន ៦A នឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកតាមរយៈវត្តមានពាណិជ្ជកម្មផ្សេង ៗរបស់ជីបម៉ុងនៅក្នុងគម្រោងនេះ។កត្តានេះនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការរស់នៅ និងជា កន្លែងប្រមូលផ្តុំមួយ ដែលអ្វីៗគ្រប់យ៉ាងសម្រាប់ការរស់នៅកក់ក្តៅ។
គណៈគ្រប់គ្រងជាន់ខ្ពស់របស់ជីបម៉ុងលែនបានបញ្ជាក់ថាគម្រោង ផាក លែន៦Aរបស់ជីប ម៉ុង លែននឹងមានផ្សារទំនើបដែលមានរោងភាពយន្ត ហាងលក់ទំនិញគ្រប់ប្រភេទ ភោជនីយដ្ឋាន ហាងកាហ្វេ សួនច្បារស្ទើរពាសពេញគម្រោងមហាវិថីក្នុងគម្រោងដ៏ធំទូលាយ និង មជ្ឈមណ្ឌលកីឡាដ៏ទំនើបដែលនឹងធ្វើឲ្យគម្រោងផាកលែន៦A នេះក្លាយជាគម្រោងលំនៅឋានដ៏ទំនើប និង ស័ក្ដិសមបំផុតសម្រាប់ការកសាងគ្រួសារដ៏កក់ក្តៅ៕Ph