ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងបំពេញទស្សនកិច្ចស្ថានទូតចិនប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែមករានេះ៕
ព្រះរាជដំណើរយាងបំពេញទស្សនកិច្ចនេះ គឺតបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោក វ៉ាង វេនធៀន ( Wang WenTian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសនោះ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន» ផងដែរ៕សរន