ប្រែសម្រួល : កញ្ញាដាលីស ៖ ថៃកំពុងបើកទីលានវាយកូនហ្គោលខៀវស្រងាត់ជាច្រើនកន្លែងសម្រាប់ធ្វើជាមជ្ឈមណ្ឌលចត្តាឡីស័ករបស់រដ្ឋដល់ភ្ញៀវទេសចរបរទេសខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះព្យាយាមបើកឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញជាបណ្តើរៗ។
អាជ្ញាធរទេសចរណ៍ថៃបាននិយាយថារដ្ឋាភិបាលបានអនុញ្ញាតដល់កន្លែងកម្សាន្តវាយកូនហ្គោលចំនួន ៦ ក្នុងនោះមាន ៣ កន្លែងនៅខេត្តកាញ់ចាណាបុរីជាកន្លែងដែលភ្ញៀវទេសចរអាចរីករាយដើរហើរលេងកូនហ្គោលនិងជិះកង់ដោយសេរីនៅក្នុងបរិវេណរបស់ពួកគេជាជាងលាក់ខ្លួននៅក្នុងបន្ទប់រយៈពេល ២ សប្តាហ៍។
ការធ្វើចត្តាឡីស័កនៅទីលានវាយកូនហ្គោលគឺជាកិច្ចខិតខំចុងក្រោយរបស់អាជ្ញាធរថៃក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ចំពេលមានរលកថ្មីនៃកូវីដ១៩បន្ទាប់ពីការផ្តល់ជូននូវទិដ្ឋាការស្នាក់នៅរយៈពេលវែងពិសេសបានធ្វើឱ្យមានការឆ្លើយតបទាំងក្តៅក្រហាយ។
ជំងឺរាតត្បាតបានបំផ្លិចបំផ្លាញឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលរកចំណូលបានជាង ៦០ ពាន់លានដុល្លារអាម៉េរិកពីភ្ញៀវទេសចរប្រហែល ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ និងស្មើប្រមាណ ១ ភាគ ៥ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ៕
ទីលានវាយកូនហ្គោលចំនួន ៦ នឹងធ្វើជាមណ្ឌលចត្តាឡីស័កដល់ភ្ញៀវទេសចរបរទេស