ប្រែសម្រួល : កញ្ញាដាលីស ៖ សារព័ត៌មានប៊ីប៊ីស៊ីផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា បុរាណវិទូបានរកឃើញផ្ទាំងគំនូរគុហារូបសត្វចាស់ជាងគេបំផុតនៅលើពិភពលោកនៅប្រទេសឥណ្ឌូនេស៊ី គឺជ្រូកព្រៃ ដែលគេជឿថាគូរតាំងពី ៤៥.៥០០ ឆ្នាំមុន។
គូរដោយប្រើសារធាតុពណ៌ក្រហម រូបភាពជ្រូកព្រៃនៃខេត្តស៊ូឡាវេស៊ីប៉ុនសត្វជ្រូកមែនទែននេះ ហាក់ដូចជាផ្នែកមួយនៃឈុតឆាករឿងនិទាន។
រូបគំនូរនេះត្រូវបានរកឃើញនៅក្នុងរូងលៀងតេដុងនៅជ្រលងភ្នំដាច់ស្រយាលមួយនៅលើកោះស៊ូឡាវេស៊ី។
វាផ្តល់នូវភស្តុតាងដំបូងបំផុតនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់នេះ។
លោកម៉ាក់ស៊ីម អូបឺត ជាសហអ្នកនិពន្ធនៃរបាយការណ៍ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជឿនលឿន បាននិយាយថា “អ្នកដែលបង្កើតគំនូរនេះគឺមានលក្ខណៈទំនើបពេញលេញពួកគេគឺដូចពួកយើងដែរ ពួកគេមានសមត្ថភាព និង ឧបករណ៍ទាំងអស់ដើម្បីគូរគំនូរណាដែលពួកគេចូលចិត្ត”។
អ្នកឯកទេសផ្នែកកំណត់ពេលវេលាពីអតីតកាលរូបនេះបានកំណត់អត្តសញ្ញាណសារធាតុ Calcite ដែលប្រើដើម្បីគូរគំនូរនេះ និងប្រើវិធីសាស្ត្រ Uranium-series isotopeដើម្បីកំណត់ដឹងថាគំនូរមានអាយុ ៤៥.៥០០ ឆ្នាំ៕
គំនូរជ្រូកព្រៃត្រូវបានរកឃើញនៅរូងភ្នំលៀងតេដុងនៅកោះស៊ូឡាវេស៊ីរបស់ឥណ្ឌូនេស៊ី