Home ព័ត៌មានជាតិ នយោបាយ ​មន្ត្រី​ជំនា...

​មន្ត្រី​ជំនាញ​បច្ចេកទេស ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់​

​ដោយៈ សុផល /​ភ្នំពេញៈ មន្ត្រី​ជំនាញ​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកជំនាញ​ពាក់ព័ន្ធ បាន​ពិភាក្សាគ្នា ប្រមូល​ធាតុ​ចូល​បន្ថែម ក្នុង​គោលបំណង ធ្វើឱ្យ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បម្រើ​ឧត្ដម ប្រយោជន៍​ជាតិ​ជារួម​។​

​នា​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា​បន្ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ បច្ចេកទេស​ពាក់ព័ន្ធ និង​តំណាង​ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ​ជប៉ុន (JICA) និង​ការិយាល័យ​មេធាវី Bun & Associates ផងដែរ​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង ដើម្បី​ពិនិត្យ​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​បន្ត ដោយ​ពិនិត្យ​ពិភាក្សា កែសម្រួល និង​ពិគ្រោះ​យោបល់ ជាមួយ​ក្រុមការងារ​គ​ម្រោ​ង JICA និង​ការិយាល័យ​មេធាវី Bun & Associates ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម សំដៅ​ឱ្យ​ការរៀបចំ​ច្បាប់​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បម្រើ​ឧត្ដមប្រយោជន៍ ជាតិ​ជារួម​។​

​លោក​រដ្ឋលេខាធិការ បាន​ស្នើឱ្យ​ក្រុមការងារ​ជំនាញ ពិនិត្យ​លើ​ការប្រើប្រាស់ ពាក្យពេចន៍ ឃ្លា ប្រយោគ ឱ្យបាន​ល្អិតល្អន់ និង​សិក្សា​ឱ្យបាន​ស៊ីជម្រៅ នូវ​ឯកសារ​គតិយុត្ត ពាក់ព័ន្ធ​ទាំងឡាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា សិក្សា​គំរូ​ច្បាប់​របស់ ប្រទេស​នានា ថ្លឹងថ្លែង​ប្រៀបធៀប​គ្នា ដើម្បី​ជា​មាគ៌ា ក្នុងការ​រៀបចំសេចក្ដី​ព្រាង​ច្បាប់​នេះ ឱ្យមាន​ស​ង្គ​គតិ​ភាព ទៅនឹង​បរិស្ថាន​សង្គម​វប្បធម៌ និង​សង្គម​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ ដែល​បាន​ចូលរួម​យ៉ាង​ផុលផុស ក្នុង​ការផ្ដល់​មតិយោបល់ ប្រកបដោយ​ខ្លឹមសារ សាមគ្គីភាព និង​បានផ្តល់​ធាតុ​ចូល​សំខាន់ៗ ដើម្បីឱ្យ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​នេះ មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​គុណភាព មុន​ដាក់​ឆ្លងទៅ​អន្តរក្រសួង ពិនិត្យ​កែសម្រួល នាពេលខាងមុខ​៕/V​

មន្ត្រី​ជំនាញ​បច្ចេកទេស ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់​

មន្ត្រី​ជំនាញ​បច្ចេកទេស ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់​

មន្ត្រី​ជំនាញ​បច្ចេកទេស ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular