ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ តុលាការ នឹងបន្តសវនាការ សំណុំរឿង រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៤ មករា នេះ។
នៅក្នុងសំណុំរឿង រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ គឺមានមនុស្សសរុបចំនួន ១៣៩ នាក់ ត្រូវបានកោះឲ្យចូលខ្លួនទៅក្នុងសវនាការ។
ការបន្តសវនាការនេះ គឺបន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ ដោយក្នុងសវនាការ នាពេលនោះ គឺមានជនជាប់ចោទ តែចំនួន ៣៤ នាក់តែប៉ុណ្ណោះ បានចូលខ្លួន នៅក្នុងសវនាការ តាមការកោះហៅរបស់តុលាការ។ ចំណែកលោក សម រង្ស៊ី និងបក្ខពួក គឺមិនបានចូលខ្លួន នៅក្នុងសវនាការននោះទេ។
លោក គុជ គឹមឡុង អ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថាៈ សវនាការនេះ គឺលើបួនសំណុំរឿង ហើយក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចបញ្ចូល ជាពីរសំណុំរឿង ដោយសំណុំរឿងទី១. បន្តសវនាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២. បន្តសវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថាៈ លោក សម រង្ស៊ី និងបក្ខពួកជាង ១០០ នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕/V
សំណុំរឿងរួមគំនិតក្បត់ៈ តុលាការ បន្តបើកសវនាការ កាត់ទោស សម រង្ស៊ី និងបក្ខពួក ១៣៨ នាក់ នៅថ្ងៃទី២៨ មករា