ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ បានចុះទៅប្រជុំត្រួតពិនិត្យ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ពង្រឹងលើការងារគ្រប់គ្រង មុខសញ្ញាក្មេងទំនើង បង្កការអុកឡុក ប៉ះពាល់សន្តិសុខ នៅក្នុងមូលដ្ឋាន ខណ្ឌប្ញស្សីកែវ ដើម្បីងាយស្រួលបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវសុខសុវត្ថិភាព ក្នុងមូលដ្ឋាន កាន់តែប្រសើរ។
នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បាននាំយកទិសដៅការងារ និងបទបញ្ជារបស់ ស្នងការនគរបាល រាជធានីភ្នំពេញ ផ្សព្វផ្សាយជូនដល់ កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារ ធ្វើបច្ចុប្បន្នភាព គ្រប្រ់មុខសញ្ញាក្មេងទំនើង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះ ឱ្យបានត្រឹមត្រូវ និងតម្លាភាព ដោយមានការធ្វើបញ្ជី ឱ្យបានជាក់លាក់ ធ្វើយ៉ាងណា កុំធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ អំពីការងារគ្រប់គ្រង មុខសញ្ញាក្មេងទំនើងនេះ។ ពីព្រោះថា ការងារគ្រប់គ្រង មុខសញ្ញាក្មេងទំនើង អនុវត្តនៅតាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌមួយចំនួន ហាក់បីដូចជា មិនទាន់បានត្រឹមត្រូវ និងច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំអនុវត្តការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ សន្តិសុខសង្គម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឱ្យលោកអធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រង មុខញ្ញាក្មេងទំនើង និងដាក់បទបញ្ជា ឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះ ឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើង បង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនលើកលែង និងមិនគិតថា ក្មេងទំនើងនោះ ជាកូនអ្នកណា នោះឡើយ។
បើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាល រាជធានៅភ្នំពេញ បានបញ្ជាក់ថា រយៈពេលមួយឆ្នាំ គឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បានចំនួន ៦៨១ ករណី ឃាត់ខ្លួន ១.០៣៩នាក់ ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ៥០៦ ករណី និងករណីបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ១៧៣ ករណី៕/V
តាមបញ្ជាស្នងការៈ ប្រជុំត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង ក្នុងខណ្ឌប្ញស្សីកែវ