ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅដល់ខេត្តបន្ទាយមានជ័យម្តងទៀត ចំពេលពលករវេជ្ជមានកូវីដ១៩ កើនដល់២០នាក់។ ហើយពលករចូលមណ្ឌលចត្តាឡិស័កកើនដល់៤.០០០នាក់ ដែលតួលេខនេះ ច្រើនជាងគេបង្អស់ប្រផបធៀបនឹងខេត្តជាប់ព្រំដែនកម្ពុជាថៃ ឯទៀត។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រតិភូកាលពីរសៀលដល់ល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២១ បានចុះមកពិនិត្យ វាយតម្លៃ ជួយឧបត្ថម្ភនិងផ្តល់ការណែនាំបន្ថែមលើការងារបច្ចេកទេស លើការពិនត្យ យកវត្ថុសំណាកនៅមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកវិជ្ជមានកូវីដ១៩ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនានា រួមទាំងនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលេត្ត លោកវេជ្ជបណ្ឌិត ច័ន្ទវិឌ្ឍី ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី… និងមន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលាននុប្បដ្ឋាក/យិកា ទទួលបដិសណ្ថារកិច្ច។
លោកអ៊ុ រាត្រី បាននិយាយា ៖ មានពលករខ្មែរប្រមាណ៤.០០០នាក់់បានចូលពិនិត្យ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទាំង១៣ កន្លែង។ តែក្នុងនោះ មាន១.០០០នាក់បានចេញៅវិញ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃ។ ចំពោះអ្នកកូវីត ១៩ កើនដល់២០នាក់ ។ ក្នុងនោះឆ្លងថែមកាលពីថ្ងៃទី១៣ខែមករា មាន៧នាក់ , ដែលក្នុងនោះ អ្នកបន្ទាយមានជ័យ៥នាក់ ។
លោកបានបន្តថា ចំពោះមុខ ក្រុមការងារនៃគណៈកម្មការបាននឹងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីត ១៩និងធ្វើចត្តាឡីស័ក ។
ក្នុងនោះអំណោយបន្ថែមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមកដល់ខេត្តរួចរាល់ហើយដែរ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង មានប្រសាសន៍ថា លោកនិងប្រតិភូទើបតែទៅបំពេញការងារនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃកាលពីថ្មីនេះ ។ប៉ុន្តែ ដោយស្ងានភពកូវីត ១៩ ពិសេស មានអ្នកវិជ្ជាមានកូវីត ១៩ កើនឡើងគួរអោយបារម្ភ បូករួមបៀនឹងបរិមាណពលករខ្មែរវិលមកវិញ ហើយចូលធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យបានកើនឡើង។
ហេតុនេះ លោកនិងប្រតិភូត្រូវវិលទៅពិនិត្យការងារបន្ទាន់ថែមទៀត។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អំណោយបន្ថែមនិងបានផ្តល់អនុសាសន៍អោយបញ្ជូនគ្រូពេទ្យជំនួយពីមន្ទីរពេទ្យខ្មែរ រុស្ស៊ី និងឲទៅជួយតាមខេត្ត។ និងបានអនុញ្ញាតិអោយកសាងមណ្ឌលចត្តាឡីស៍កថ្មី ពោលគឺដើម្បីឆ្លើយតបនឹងជម្ងឺកូវីដ១៩ ដែលវិវត្តន៍ថ្មីៗបន្ថែម៕