ដោយ: វណ្ណៈ / ព្រះសីហនុ: ជនជាតិចិនម្នាក់ស្លាប់នៅមន្ទីរពេទ្យថៃខាង (គ្លីនិចចិន) ស្ថិតនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ PAN WAN LING អាយុ ៦៩ឆ្នាំ មុខរបរអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ TI00545963 ផុតកំណត់ថ្ងៃទី២៤មេសា២០២០។
ឆ្លងតាមកាពិនិត្យពីសមត្ថកិច្ចជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ និង កោសល្យវិច្ច័យ ដោយសន្និដ្ឋាន ជាជំហានដំបូងថា សាកសពស្លាប់ដោយសារគាំងបេះ។
បច្ចុប្បន្នសាកសពជនរងគ្រោះបានដឹកទៅរក្សាទុកនៅភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសាររបស់ជនរងគ្រោះ៕