ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងមានកំហុសច្រើន ហើយពិសេសក្រុមមនុស្សដែលបង្ករឿងថ្នាំងថ្នាក់ក៏ច្រើនផងដែរ។ដូចនេះលោកអ្នកមុនធ្វើអ្វីមួយគប្បីមានការត្រិះរិះឱ្យបានច្បាស់លាស់ទើបមិនកើតការភ្លាំងភ្លាត់នាំសោកស្តាយនៅពេលក្រោយពិសេសបញ្ហាប្រាក់កាសតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់បំពេញបំពង់។
រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីឈ្លក់វង្វេងតែសេចក្តីស្នេហាពេកត្រូវរកពេលវេលាបំពេញការងារឬរៀនសូត្រទើបជាការប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរពិតមែន ប៉ុន្តែទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរនិងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទោះទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរសម។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃណាស់ផង៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅអំឡុងពេលនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានភាពស្រស់ស្រាយនិងមានការជឿនលឿនទៅមុខសន្សឹមៗគ្រាន់ជាទីកក់ក្តៅមួយចំនួនផងដែរ ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមិនអាចប្រមាថបានទេពីព្រោះថាបញ្ហាដែលល្អងាយប្រែទៅជាអាក្រក់វិញបានណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិចឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។ការធ្វើដំណើរឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយងាយជួបបញ្ហាមិនល្អយាយីគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់រត់ចេញហើយរឿ់ងរាវល្អបានចូលជំនួសវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានទៅរួច។
រីឯគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺតប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ទោះបីយ៉ាងណាក្នុងផ្ទះសម្បែងងាយកើតរឿងរាវចម្រូងចម្រាសផងដែរលោកអ្នកគប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរក្តីប៉ុន្តែបញ្ហាមួយចំនួនគប្បីប្រយ័ត្នប្រយែងផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយមានក្រុមមនុស្សចាំជួយយកអាសានិងជ្រោមជ្រែងជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីត្រូវសន្សឹមៗប្រសើរជាងធ្វើតក់ក្រហល់ចង់បានភ្លាមៗហើយលទ្ធផលបែរជាជួបការលំបាកទៅវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។ការធ្វើដំណើរចាកចេញពីផ្ទះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីព្រោះតែក្តីឈ្នានីសដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករនិងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីមានបញ្ហាអ្វីក៏ដោយលោកអ្នកត្រូវធ្វើចិត្តតស៊ូនោះទោះលំបាកម្តេចម្តាក៏អាចពុះពារទទួលផលល្អៗហុចឱ្យនៅពេលក្រោយជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកចង់ធ្វើអ្វីមួយត្រូវចេះសម្លឹងមើលឱ្យច្បាស់ថាសឬខ្មៅនោះទើបធ្វើទៅមិនបង្កការប៉ះពាល់នៅពេលក្រោយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិញឆ្ងាយលោកអ្នកតោងតែប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចពីព្រោះថាគេអាចនាំរឿងរាវមកឱ្យដោយប្រការណាមួយនិងបើជាអតិថិជនឱ្យប្រយ័ត្នត្រូវចាញ់បោកគេផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំច
រាសីល្អជាមធ្យម។ថ្ងៃនេះទោះធ្វើអ្វីមួយលោកអ្នកត្រូវចេះបត់បែនតាមសភាពការណ៏កុំងាប់ស្តូកមួយកន្លែងបើពុំនោះទេអាចជួបផលលំបាកណាមួយនាំប៉ះទង្គិចនៅពេលក្រោយជាក់ជាពុំខាន។ចំពោះក្នុ្ងងរង្វង់គ្រួសារត្រូវចេះរក្សាភាពស្ងប់ស្ងៀមកុំបង្កការជម្លោះណាមួយចំពោះគ្នាព្រោះបើពុំនោះនាំតែកើតរឿងរាវឧបទ្រពកើតតែភាពសៅហ្មង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាធ្វើច្រើនទទួលផលច្រើនទៅតាមនោះដែរ។ការប្រកបការងារមានលក្ខណៈល្អប្រសើរហើយមានជោគជ័យច្រើន។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយ៕